**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រុមហ៊ុន GSM របស់វៀតណាម បើកដំណើរការសេវាកម្មតាក់ស៊ីរថយន្តអគ្គិសនី Xanh SM របស់ខ្លួនជាផ្លូវការ នៅឥណ្ឌូណេស៊ី

ហ្សាការតា៖ ក្រុមហ៊ុន Green and Smart Mobility JSC ឬហៅកាត់ថា GSM របស់វៀតណាម កាលពីពេលថ្មីៗនេះ បានបើកដំណើរការសេវាកម្មតាក់ស៊ីរថយន្តអគ្គិសនី Xanh SM របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

Green and Smart Mobility JSC ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋី ផាម ញ៉ាតវឿង (Pham Nhat Vuong) ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vingroup បានជ្រើសរើសប្រទេសឥណ្ឌូណេស៊ីជាទីផ្សារក្រៅប្រទេសទីពីរបន្ទាប់ពីប្រទេសឡាវ។ សេវាកម្មនេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសវៀតណាមក្នុងខែមេសា ឆ្នាំ២០២៣ ហើយឥឡូវនេះដំណើរការនៅក្នុងទីក្រុងចំនួន៦១ នៅទូទាំងប្រទេស។ GSM បានដណ្តើមយកទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍។ ពិធីសម្ពោធធ្វើឡើងនៅរដ្ឋធានីហ្សាការតា ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលម្ចាស់ផ្ទះជាច្រើនរូប ឯកអគ្គរដ្ឋទូតមកពីប្រទេសមួយចំនួន និងដៃគូយុទ្ធសាស្ត្រជិត១០០របស់ក្រុមហ៊ុន Xanh SM នៅទីនោះ។ នេះជាលើកទីមួយហើយ ដែលសេវាតាក់ស៊ីអគ្គិសនីត្រូវបានដាក់ឱ្យដំណើរការនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានគេរំពឹងថា នឹងបំពេញតម្រូវការដឹកជញ្ជូនកើនឡើងក្នុងអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខ។

អ្នកបើកបរចំនួន៧០០នាក់ កំពុងដំណើរការសេវាកម្មតាក់ស៊ីរថយន្តអគ្គិសនីនេះ។ ក្រុមហ៊ុនមានផែនការមហិច្ឆតាក្នុងការដាក់ពង្រាយតាក់ស៊ីអគ្គិសនីចំនួន១ម៉ឺនគ្រឿង ដែលផលិតដោយ VinFast នៅទូទាំងប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ២០២៥។ លោកបណ្ឌិត ប៉ាក រីយ៉ាតណូ (Pak Riyatno) អនុប្រធានផ្នែកអភិវឌ្ឍន៍អាកាសធាតុនៃការវិនិយោគនៅក្រសួងវិនិយោគ និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូណេស៊ី បានសម្ដែងទំនុកចិត្តថា វត្តមានរបស់ Xanh SM នៅក្នុងប្រទេសឥណ្ឌូណេស៊ី នឹងមិនត្រឹមតែលើកទឹកចិត្តដល់ការវិនិយោគក្នុងស្រុក និងបរទេសនៅក្នុងសេដ្ឋកិច្ចបៃតងប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតឱកាសថ្មីសម្រាប់ការច្នៃប្រឌិត ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរស់នៅសម្រាប់ប្រជាជនឥណ្ឌូណេស៊ី។

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឥណ្ឌូណេស៊ី លោក តា វ៉ាន់ថុង (Ta Van Thong) បានកត់សម្គាល់ថា សេវាកម្ម Xanh SM ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយថ្មីរបស់រដ្ឋបាលឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលមានបំណងសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ២០៦០។ លោកបាននិយាយថា នេះគឺជាតំបន់មួយដែលរដ្ឋាភិបាលវៀតណាម និងឥណ្ឌូណេស៊ី អាចសហការបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅបរិស្ថាននាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង