ឯកឧត្តម ហង្ស វិចិត្រ ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

ភ្នំពេញ៖ ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យសំណង់ ផងដែរ៕

