**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន

ក្រសួងការងារ ជំរុញឱ្យបណ្តាមេដឹកនាំសហជីពទាំងអស់ត្រូវដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នង

ភ្នំពេញ៖ សមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី៦ ត្រូវបានប្រារព្ធពិធីបិទ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងនៅក្នុងកម្មវិធីបិទសមាជនេះ ឯកឧត្តម ងុយ រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) ក្នុងការគោរពច្បាប់ និងមានវិជ្ជាជីវៈការងារ ដែលជាការធានាទាំងសិទ្ធិកម្មករ និងធានាសិទ្ធិថៅកែរោងចក្រ សហគ្រាស។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បន្ទាប់ពីមានលោក គឹម ចាន់សំណាង ជាប្រធានតាមរយៈការបោះឆ្នោតសម្រាប់អាណត្តិទី៦នេះ នឹងចូលរួមចំណែកការពារផលប្រយោជន៍រួមរបស់សហជីព និងផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា ប្រកបដោយស្មារតីសាមគ្គីភាព ពោរពេញទៅដោយភាពជាអ្នកដឹកនាំខ្ពស់ ដើម្បីការពារឧត្តមប្រយោជន៍ និងសិទ្ធិពេញលេញពិតប្រាកដដល់សមាជិករបស់ខ្លួនដែលសុទ្ធសឹងតែជាកម្មករនិយោជិត។

ឯកឧត្តមលើកឡើងថា នៅកម្ពុជា សហជីពបាននិងកំពុងបំពេញតួនាទីរបស់ខ្លួនដោយគ្មានការរឹតត្បិត។ កម្ពុជាមានលំហូរសហជីពល្អប្រសើរ ល្បឿននៃការកកើតសហជីពមានសន្ទុះច្រើននាមួយរយៈឆ្នាំចុងក្រោយនេះ។ ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការបើកចំហសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈនៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមបានជំរុញឱ្យបណ្តាមេដឹកនាំសហជីពទាំងអស់ត្រូវដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នង។ ពោលគឺ សហជីពទាំងអស់ត្រូវចាត់ទុកកម្មករនិយោជិតជាកិច្ចការងារចម្បង និងស្ថិតក្នុងរបៀបវារៈរបស់ខ្លួនជានិច្ច។ ក្រៅតែពីការពារសិទ្ធិកម្មករនិយោជិត សហជីពក៏មានតួនាទីដ៏សំខាន់មួយទៀតដែរ គឺការពារផលប្រយោជន៍រួមនៅក្នុងរោចក្រឧស្សាហកម្ម ធ្វើយ៉ាងណាឱ្យកន្លែងការងារមានសុខដុមនីយកម្ម និងផលិតភាពកាន់តែប្រសើរ ជំរុញដល់ការរីកចម្រើនរបស់រោងចក្រ សហគ្រាស៕

អត្ថបទដែលជាប់ទាក់ទង