**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ក្រសួងសុខាភិបាលកុងហ្គោ ប្រកាសថា ជំងឺមិនស្គាល់អត្តសញ្ញាណពីមុនដែលរីករាលដាលនៅក្នុងខេត្ត Kwango ភាគនិរតី គឺជាទម្រង់ធ្ងន់ធ្ងរនៃជំងឺគ្រុនចាញ់

គីនស្ហាសា៖ ក្រសួងសុខាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសកាលពីថ្ងៃអង្គារ ទី១៧ ខែធ្នូថា ជំងឺមិនស្គាល់អត្តសញ្ញាណពីមុនដែលរីករាលដាលនៅក្នុងខេត្ត Kwango ភាគនិរតី គឺជាទម្រង់ធ្ងន់ធ្ងរនៃជំងឺគ្រុនចាញ់។

កាលពីដើមខែនេះ អាជ្ញាធរក្នុងតំបន់បង្ហាញថា ជំងឺនេះបានសម្លាប់មនុស្ស ១៤៣នាក់ក្នុងខែវិច្ឆិកា។ រោគសញ្ញានៃជំងឺនេះ គឺក្ដៅខ្លួន ឈឺក្បាល ក្អក ហៀរសំបោរ និងឈឺខ្លួន។

យ៉ាងណា កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីបំផុតអាថ៌កម្បាំងត្រូវបានស្រាយចេញហើយ។ វាជាករណីជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ក្នុងទម្រង់ជាជំងឺផ្លូវដង្ហើម ដោយបន្ថែមថា កង្វះអាហារូបត្ថម្ភនៅក្នុងតំបន់នេះ បានធ្វើឱ្យប្រជាជនក្នុងតំបន់ចុះខ្សោយ ធ្វើឱ្យពួកគេងាយនឹងកើតជំងឺ។

យោងតាមសេចក្តីថ្លែងការណ៍ ក៏បានបង្ហាញផងដែរថា ករណីឆ្លងចំនួន ៥៩២នាក់ ត្រូវបានរាយការណ៍ចាប់តាំងពីខែតុលា ជាមួយនឹងអត្រាមរណភាព ៦,២ភាគរយ។

រដ្ឋមន្ត្រីសុខាភិបាលប្រចាំខេត្ត Kwango លោក អាប៉ូលីនៀ យូមបា (Apollinaire Yumba) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ផ្តល់ដោយអង្គការសុខភាពពិភពលោក កំពុងត្រូវបានចែកចាយនៅក្នុងមន្ទីរពេទ្យធំ និងមណ្ឌលសុខភាពក្នុងតំបន់។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ឧបករណ៍សុខភាពបន្ថែមទៀតសម្រាប់ករណីកម្រិតមធ្យម និងធ្ងន់ធ្ងរ នឹងត្រូវទៅដល់នៅថ្ងៃពុធ។

ប្រធានអង្គការសុខភាពពិភពលោក លោក តេដ្រូស អាដាណម ហ្គេប្រេយេស៊ូស បាននិយាយកាលពីសប្តាហ៍មុនថា សំណាកដំបូងចំនួន១០ពីអ្នកជំងឺនៅក្នុងប្រទេសកុងហ្គោដែលទទួលរងពីជំងឺអាថ៌កម្បាំង បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺគ្រុនចាញ់ ប៉ុន្តែលោកមិនបានច្រានចោលនូវលទ្ធភាពដែលថា ពួកគេឈឺជំងឺផ្សេងទៀតដំណាលគ្នានោះទេ។

គួរបញ្ជាក់ថា ជំងឺគ្រុនចាញ់នៅតែសម្លាប់មនុស្សជិត៦សែននាក់ក្នុងមួយឆ្នាំ នៅទូទាំងពិភពលោក ហើយ១២ភាគរយនៃការស្លាប់ទាំងនោះកើតឡើងនៅក្នុងប្រទេសកុងហ្គោ។

អត្ថបទដែលជាប់ទាក់ទង