**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ

ភ្នំពេញ៖ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ នៅថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០២៤​ បានអញ្ជេីញជាអធិបតីក្នុងពិធីបិទបញ្ចប់គម្រោងមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) ប្រចាំកម្ពុជា និងកិច្ចប្រជុំប្រចាំឆ្នាំសមាគមកសិកម្ម-ឧស្សាហកម្មកូរ៉េ (K-Agro) នៅសណ្ឋាគារ Oakwood Premier។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងមានកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធីនាថ្ងៃនេះ ដែលបង្ហាញពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងការងារអភិវឌ្ឍវិស័យកសិកម្ម។ លេីសពីនេះ​ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកបណ្ឌិត Song Yong Ju និងប្រធានមុនៗ ដែលសម្រេចបានលទ្ធផលល្អៗជាច្រើនគួរឱ្យកត់សម្គាល់ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតសិ្នទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាម ឯកឧត្តមរដ្ឋមន្រ្តី ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះក្រោយពីបានចុះអនុស្សរណៈយោគយល់ជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារគម្រោងចំនួន១៧​ ជាមួយគ្នាប្រកបដោយជោគជ័យ​ ក្នុងការអភិវឌ្ឍបច្ចេកទេស​ដល់ប្រជាកសិករ​ ក្នុងវិស័យកសិកម្ម។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថាកម្ពុជាមានកសិផលសក្តានុពលជាច្រេីនដូចជា​ ស្រូវអង្ករ​ ស្វាយ​ ស្វាយចន្ទី​ និងដំឡូងមី​ ដែលមានគុណភាពល្អ​ រសជាតិឆ្ងាញ់​ ដោយត្រូវការការវិនិយោគលេីការកែច្នៃ​ វេចខ្ចប់​ និងអាចបាញ់ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិបានពិត​ប្រាកដ​ ព្រមទាំងទទួលបានតម្លៃបន្ថែមខ្ពស់សម្រាប់អ្នកវិនិយោគ​ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរ​ចំគោលដៅ។

ជាថ្មីម្តងទៀត​​ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល រដ្ឋបាលអភិវឌ្ឍន៍ជនបទ និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យាក្នុងវិស័យកសិកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាក្រសួងកសិកម្មស្វាគមន៍នូវកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតជាមួយសាធារណរដ្ឋកូរ៉េ និងសមាគមកសិកម្មឧស្សាហកម្មកូរ៉េ (K-Agro) ក្នុងការរៀបចំគម្រោងថ្មីៗ ជួយដល់ការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់​ និងជោគជ័យ។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ មានសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានលទ្ធផលផ្លែផ្កាបន្ថែមទៀត​ និងជូនពរដល់អង្គពិធីទទួលបានជោគជ័យ​ និងសុភមង្គល់ក្នុងគ្រួសារក្រោមម្លប់សុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង