គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន រៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត

ភ្នំពេញ៖ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណ:ប្រចាំការគណ:អចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាល និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល ដែលបានរៀបចំឡើងនៅ វិមាន៧មករា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤៕

