**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្ដម ម៉ាង ស៊ីណេត៖ ស្ថាប័នជាច្រើនក្នុងខេត្តព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសុខសុវត្ថិភាពជូនពលរដ្ឋ ទេសចរជាតិ-អន្តរជាតិ និងវិនិយោគិន ដើម្បីឱ្យស័ក្តិសម ជាខេត្ត«តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

ភ្នំពេញ៖ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ថាប័នជាច្រើនក្នុងខេត្តព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងវិនិយោគិន ដើម្បីឱ្យស័ក្តិសម ជាខេត្ត«តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ។

ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាង៦០រូប ដែលបំពេញបេសកកម្មចុះយកព័ត៌មាននៅក្នុងខេត្តព្រះសីហនុថា ខេត្តព្រះសីហនុគឺជាខេត្តស្នូលមួយនៃខេត្តជាប់ឆ្នេរសមុទ្រ ដែលរួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែបនិងខេត្តកំពត ដោយសារតែខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទាំង៣ប្រភេទ គឺផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានរុញខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ «សេដ្ឋកិច្ចពិសេសពហុបំណង» ។

ឯកឧត្ដម បានបន្ថែមថា សម្រាប់ខេត្តដែលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង គឺត្រូវតែមានការការពារសុខសុវត្ថិភាព ឱ្យបានល្អប្រសើរនិងជាប់ជាប្រចាំ ដូច្នេះហើយរដ្ឋបាលខេត្ត បានចាត់ចែងការងារ ទៅដល់អង្គភាពនិងស្ថាប័នពាក់ព័ន្ធ ដោយត្រូវអនុវត្តន៍ទៅតាមភារកិច្ចរបស់ខ្លួន រៀងៗខ្លួន ធ្វើយ៉ាងណារក្សាសុវត្ថិភាព និងឆ្លើយតបបានទាន់ពេលវេលា ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងវិនិយោគិន ជាពិសេសគណៈប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុផ្ទាល់តែម្ដង ។

ឯកឧត្ដមបានបន្ថែមទៀតថា ខេត្តព្រះសីហនុ ក្រៅតែពីស្ថាប័ន ទាំង អស់នេះ អាជ្ញាធរ ក៏ផ្តោតសំខាន់លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលគោលនយោបាយនេះ គឺជាគោល នយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យក្នុងមូលដ្ឋានមានសុខសន្តិភាព និងសុវត្ថិភាពល្អប្រសើរ ។ជាងនេះទៅទៀត ក្នុងក្របខ័ណ្ឌខេត្តព្រះសីហនុ ក្រុមការងារក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ រួមទាំងការបង្កើតប្រព័ន្ធ Hot Line ដើម្បីត្រួតពិនិត្យមើលក្នុងករណីមាន ហេតុការណ៍ណាមួយកើតឡើង គឺអាចតាមដាននិងត្រួតពិនិត្យបានទាន់ពេលវេលា ។ ជាពិសេសសម្រាប់ប្រព័ន្ធ Hot Line ទៀតសោត គឺសម្រាប់ទទួលបណ្ដឹងពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ព្រោះនៅពេលដែលប្រជាជនមានបញ្ហានៅក្នុងខេត្តព្រះសីហនុ គឺក្រុមការ ងារនឹងធ្វើការឆ្លើយតប ទប់ស្កាត់ និងបង្ក្រាប នូវអ្វីដែលបានកើតឡើង ឱ្យស្របទៅតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។

ឯកឧត្តម បានបញ្ជាក់ទៀតថា សម្រាប់កាមេរ៉ាសុវត្ថិភាពគឺមានរហូតដល់៤៣៣ទីតាំង និងមានចំនួន៥៣៣គ្រាប់ ក្នុងនោះអាជ្ញាធរខេត្ត ក៏គ្រោងនឹងដាក់បន្ថែមនៅតាមទីតាំងសំខាន់ៗមួយចំនួនទៀត ដើម្បីបង្កើនការរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាពិសេសវិនិយោគិន ដែលមកដាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង