**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

តុលាការអាមេរិក បដិសេធសំណើរបស់ TikTok ក្នុងការបញ្ឈប់ការអនុវត្តច្បាប់ បណ្តោះអាសន្ន តម្រូវឱ្យក្រុមហ៊ុនមេរបស់ចិនគឺ ByteDance ដកខ្លួនចេញពីកម្មវិធី

បរទេស៖ តុលាការឧទ្ធរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិក បានបដិសេធសំណើរបស់ TikTok ក្នុងការបញ្ឈប់ជាបណ្តោះអាសន្ននូវការអនុវត្តច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ចិនគឺ ByteDance ដកខ្លួនចេញពីកម្មវិធី ឬប្រឈមនឹងការហាមឃាត់ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។

សេចក្តីសម្រេចរបស់តុលាការបានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ហើយបានសង្កត់ធ្ងន់ថា TikTok បរាជ័យក្នុងការផ្តល់នូវគំរូសម្រាប់ការបញ្ឈប់សកម្មភាពសភា បន្ទាប់ពីប្រឈមមុខនឹងរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទសប្តាហ៍មុន TikTok និងក្រុមហ៊ុនមេ ByteDance បានដាក់ញ្ញត្តិជាបន្ទាន់ទៅកាន់សាលាឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់សង្កាត់ Columbia ដោយស្នើសុំពេលវេលាបន្ថែមទៀតដើម្បីដំណើរការសំណុំរឿងរបស់ពួកគេទៅកាន់តុលាការកំពូលរបស់សហរដ្ឋអាមេរិក។ ខណៈពេលនោះ TikTok ត្រូវបានព្រមានថា ប្រសិនបើគ្មានចំណាត់ការរបស់តុលាការទេ ច្បាប់នឹង «បិទ TikTok – ដែលជាវេទិកាដ៏ពេញនិយមបំផុតមួយរបស់ប្រទេស – ដែលមានអ្នកប្រើប្រាស់នៅអាមេរិកជាង ១៧០លាននាក់ក្នុងមួយខែ»។

យ៉ាងណា​ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការថ្មីៗនេះ អ្នកនាំពាក្យ TikTok បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងយកសំណុំរឿងរបស់ខ្លួនទៅកាន់តុលាការកំពូល ដោយសង្កត់ធ្ងន់ថា «តុលាការកំពូលមានកំណត់ត្រាប្រវត្តិសាស្ត្រ ដែលបានបង្កើតឡើងយ៉ាងល្អក្នុងការការពារសិទ្ធិសេរីភាពបញ្ចេញមតិរបស់ជនជាតិអាមេរិក»។
គួរជម្រាប​ថា នៅក្រោមច្បាប់ថ្មី TikTok នឹងត្រូវបានហាមឃាត់ ប្រសិនបើចង់មានវត្តមាននៅអាមេរិកលុះត្រាតែ ByteDance ព្រមលក់វា បើពុំដូចោ្នះទេនឹងបិទចោលត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ ច្បាប់នេះ ក៏ផ្តល់ឱ្យរដ្ឋាភិបាលអាមេរិកក្នុងការហាមឃាត់កម្មវិធីគ្រប់គ្រងដោយបរទេសផ្សងទៀតដែលអាចបង្កើនការព្រួយបារម្ភអំពីការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកផងដែរ។ ក្រសួងយុត្តិធម៌អាមេរិកអះអាងថា «ការបន្តការគ្រប់គ្រងរបស់ចិនលើកម្មវិធី TikTok បង្កការគំរាមកំហែងជាបន្តបន្ទាប់ដល់សន្តិសុខជាតិ»៕

អត្ថបទដែលជាប់ទាក់ទង