**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពភ្នែក គឺជាគោលនយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ដែលទាមទារត្រូវបង្កើនការអប់រំសុខភាពភ្នែកបន្ថែម

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតលើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ “នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា”។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ល្អៗ លទ្ធផលការស្រាវជ្រាវមកធ្វើបទបង្ហាញ ពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពឆ្នៃប្រឌិត និងបង្កើនការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យ នៃបណ្តាប្រទេសជឿនលឿន ក្នុងការផ្លាស់ប្តូរ និងពាំនាំបទពិសោធន៍ល្អៗ ដល់សមាជិក សមាជិកា។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា វិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណ ដល់ការចូលរួមគាំទ្រពីបណ្តាអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យសុខភាពភ្នែក ដែលឧបត្ថម្ភគាំទ្រ សហការជាមួយសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងការអភិវឌ្ឍន៍សុខភាពភ្នែកនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់សមាគម ត្រូវជួយគាំទ្រ ដល់អ្នកជំនាន់ក្រោយ ដោយថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវមានស្មារតីទទួលខុសត្រូវ លូកចាប់កាន់ ហិតដោយផ្ទាល់ ដើម្បីស្វែងយល់ពីការពិត និងភាពច្បាស់លាស់នៃទំហំការងារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យភ្នែកកម្ពុជា ត្រូវរួមគ្នាយកចិត្តទុកដាក់ ក្នុងការពង្រឹងការលើកកម្ពស់សុខភាពភ្នែកនៅកម្ពុជា ដោយ៖

-ត្រូវបន្តគោរពនូវក្រមសីលធម៌វិជ្ជាជីវ:គ្រូពេទ្យ និងប្រតិបត្តិតាមការណែនាំបទដ្ឋាននានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដោយមិនរើសអើង ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងការទទួលខុសត្រូវ។

-បន្តអភិវឌ្ឍន៍បន្ថែមនូវចំណេះដឹង បច្ចេកទេស បទពិសោធថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺឱ្យកាន់តែប្រសើរឡើង ទាន់ពេលវេលាស្របតាមការរីកចម្រើន និងការវិវឌ្ឍផ្នែកបច្ចេកវិទ្យាក្នុងពិភពលោក។

-ជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត ធ្វើបទបង្ហាញ និងបោះពុម្ពផ្សព្វផ្សាយ ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។

-ជួយបណ្តុះបណ្តាលជំនាញថ្មីៗ ដែលមិនទាន់មានដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលា បណ្តុះបណ្តាលបន្ត និងការជួយរកអាហារូករណ៍ សម្រាប់សិក្សាជំនាញឯកទេសជាន់ខ្ពស់ទាំងក្នុង និងក្រៅប្រទេស។

-បន្តផ្សព្វផ្សាយ អប់រំបញ្ហាសុខភាពភ្នែកឱ្យកាន់តែទូលំទូលាយ ដើម្បីចូលរួមក្នុងការការពារសុខភាពភ្នែកនៅក្នុងសហគមន៍ និងការស្វែងរកអន្តរាគមន៍ការពិគ្រោះ ព្យាបាលឱ្យទាន់ពេលវេលា។

-ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងស្វែងរកដៃគូ និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស ក្នុងការបណ្តុះបណ្តាលបន្ថែមផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមទៀតថា សុខភាពភ្នែក គឺជាគោលនយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ដែលផ្នែកចក្ខុសាស្រ្ត ជាមុខវិជ្ជាដ៏មានសារៈសំខាន់ក្នុងសុខភាពសាធារណៈ ជាផ្នែកមួយនឹងធ្វើឱ្យមានការបម្រែបម្រួលជីវីតក្នុងការរស់នៅ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការគាំទ្រពីដៃគូ ក្នុងការជួយពង្រឹងលើហេដ្ឋារចនាម្ព័ន្ធ សម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេស ការស្រាវជ្រាវ និងនវានុវត្តន៍ ជាពិសេសូមពិនិត្យលទ្ធភាពក្នុងការជម្រុញលើកទឹកចិត្ត ឱ្យមានជំនាញចក្ខុរោគ មន្ទីរពេទ្យនៅតាមបណ្តាខេត្ត ដោយត្រូវជំរុញឱ្យការជ្រើសរើសជំនាញផ្នែកចក្ខុសាស្រ្ត ក្នុងចំណោមជំនាញផ្សេងៗ។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រធានសមាគម លោក លោកស្រី សមាជិក សមាជិកា សមាគមគ្រូពេទ្យភ្នែកកម្ពុជា សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង