**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជានិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២៥

ភ្នំពេញ៖ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមនិស្សិតកម្ពុជាជាជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំ២០២៥ ចំនួន៦២ រូប ដែលសម្របសម្រួល និងអមដំណើរដោយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

គោលបំណងនៃជំនួបសំណេះសំណាលនេះ លើសពីជួបសម្តែងការគួរសម និងជម្រាបលា តែជាឱកាសដែលក្រុមនិស្សិតអាចទទួលអនុសាសន៍ណែនាំ តម្រង់ទិសមុនចាកចេញទៅស្វែងរកនូវចំណេះដឹង ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

ផ្តើមពីការទទួលបានកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយក្រុមនិស្សិតកម្ពុជានាឱកាសនេះ ស្របពេលដែលឆ្នាំនេះជាខួប៣០ឆ្នាំនៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា។ ឯកឧត្តមក៏បានគូសបង្ហាញនូវកិច្ចខិតខំប្រឹងតាមរយៈកិច្ចសហប្រតិបត្តិការ និងជំនួបដោយផ្ទាល់រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលឈានដល់ការពង្រីកឱកាសអាហារូបករណ៍បន្ថែមជូនដល់និស្សិតកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលអូស្រ្តាលី និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានផ្តោតការយកចិត្តទុកដាក់លើលើកកម្ពស់សមត្ថភាពធនធាមនុស្សតាមរយៈឱកាសអាហារូបករណ៍ ដែលជាផ្នែកមួយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់បរិយាកាស និងពង្រីកឱកាសជាបន្តបន្ទាប់ជូនដល់មន្ត្រីរាជការ និងយុវជនជាសិស្សនិស្សិត ដើម្បីអភិវឌ្ឍចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងវិធានការគន្លឹះទាំង៣ ដែលក្រសួងមុខងារសាធារណៈជាសេនាធិការក្នុងការអនុវត្ត។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងបង្ហាញការសាទរប្រកបដោយមោទនភាពចំពោះនិស្សិតកម្ពុជាជាជ័យលាភីគ្រប់រូបដែលនឹងទៅសិក្សានៅប្រទេសអូស្ត្រាលី នៅពេលខាងមុខ។ បើទោះជ័យលាភីនីមួយៗ មកពីវិស័យផ្សេងៗគ្នា មិនថាវិស័យរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល សមាគមន៍ និងមជ្ឈដ្ឋានផ្សេងៗ តែសម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលមានវត្តមានក្នុងជំនួបនេះ និស្សិតជ័យលាភីគ្រប់រូបគឺជាធនធានដ៏សំខាន់ និងចាំបាច់របស់កម្ពុជា។

ក្នុងជំនួបនេះ បានចែករំលែកនូវបទពិសោធ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ ដោយចាត់ទុកខ្លួនជាឯកអគ្គរាជទូតក្នុងភាពតំណាងជាតិកម្ពុជា តាមរយៈការចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្នានខាងក្រៅ ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង