ពិព័រណ៍វារីវប្បកម្មលើកទី១ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម បានប្រព្រឹត្តទៅដោយជោគជ័យ

ភ្នំពេញ៖ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សារសាន់សាញបឹងកក់ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នកចូលរួមទស្សនា ប្រមាណ ៥០០០នាក់ ចូលរួមមើលពិព័រណ៍ និងរួមមាន វារីវប្បករ ក្រុមហ៊ុន សិប្បកម្មនានា ចូលរួមតាំងបង្ហាញសរុបចំនួន ១០៨ស្តង់ ដាក់តាំងផលិតផលជលផលកែច្នៃក្រោយប្រមូលផល ត្រីចិញ្ចឹម គ្រប់ប្រភេទ បង្កង បង្គា ក្តាមជាដើម។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម។
កម្មវិធីពិព័រណ៍វារីវប្បកម្មនេះក៏មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឃន៍ជនបទ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលរាជធានីភ្នំពេញ និងសាកល វិទ្យាល័យ ភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលាប និង វិទ្យាស្ថានជាតិ កសិកម្មកំពង់ចាម។ល។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីពិព័រណ៍អំពីគោលបំណង នៃការរៀបចំ ពិធីនេះ ដើម្បីផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍ ការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមវារីសត្វគ្រប់ប្រភេទជូនសាធារណជន រួមមាន៖ ១. បង្កើន ការយល់ដឹងឱ្យបានទូលំទូលាយ អំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា ២. ពិព័រណ៍វារីវប្បកម្មនឹងក្លាយជាវេទិកាតាំងបង្ហាញ និងលក់ផលិតផល ស្រស់ៗ និងកែច្នៃផលិតផលដែលបានមកពីវារីវប្បកម្ម ជូន សាធារណ ជន បានឃើញ និងជាវទិញ ៣. បង្កើតឱកាសសម្រាប់អ្នកមានបំណងចង់ ស្វែង យល់ការធ្វើវារីវប្បកម្ម និងកែច្នៃ ៤. បង្កើនទីផ្សារលក់ផលិតផល បាន មកពីធ្វើវារីវប្បកម្ម ៥. បង្ហាញអំពីអ្នកជោគជ័យប្រកបអាជីវកម្ម លើ អនុវិស័យវារីវប្បកម្ម ៦. កែប្រែទស្សនៈអ្នកបរិភោគផលិតផលម កពី វារីវប្បកម្ម តែងតែគិតថាគ្មានសុវត្ថិភាព និងគ្មានអនាម័យ ៧. បំផុស ចលនាសាធារណជនឱ្យចូលរួមផុសផុលលើការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុកជាដើម៕

