**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅសាលាភូមិន្ទរដ្ឋបាល។

ប្រតិភូដែលអញ្ជើញក្នុងជំនួបនាព្រឹកនេះ ជាប្រតិភូដែលអញ្ជើញចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ និងការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ នៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យប្រធានប្រតិភូ ដែលជាតំណាងសមាគមអ្នកនិពន្ធ នៃប្រទេសនីមួយៗដែលចូលរួមមានឱកាសលើកឡើងជាមតិយោបល់ជូនអង្គប្រជុំ។ តំណាងប្រទេសនីមួយៗ សុទ្ធតែបានបង្ហាញការសាទរ ការកោតសរសើរ រួមទាំងមោទនភាពដែលបានចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់លើវិស័យតែងនិពន្ធ ដែលជាការគិតគូរដ៏ប្រពៃ។

មានប្រសាសន៍ក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នេះជាឱកាស ដែលប្រតិភូអាចចែករំលែក បទពិសោធគ្នា ឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ពីភាពដូចគ្នា ភាពប្រហាក់ប្រហែលគ្នា និងភាពខុសគ្នា នៃភាសា និងវប្បធម៌ក្នុងតំបន់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងផ្តល់ជាអនុសាសន៍បន្ថែមជូនដល់ប្រតិភូបន្តឱ្យពង្រឹង និងពង្រីក កិច្ចសហការគ្នា ចែករំលែកគ្នា និងគាំទ្រគ្នាប្រកបដោយភារតភាព ក្នុងភាពជាមិត្តដ៏ស្និតស្នាល។ “សកម្មភាពដែលយើងទាំងអស់គ្នា កំពុងធ្វើនាពេលនេះ ជាការជំរុញទឹកចិត្តដល់អ្នកជំនាន់ក្រោយឱ្យកាន់តែចាប់អារម្មណ៍ និងបន្តលើកកម្ពស់វិស័យតែងនិពន្ធ ដែលវិស័យនេះជាសសរស្តម្ភនៃសង្គមវប្បធម៌ ហើយរួមគ្នាបង្កើតស្នាដៃនានា សម្រាប់ការបណ្តុះបណ្តាល និងបញ្ជ្រាបផ្នត់គំនិតល្អៗ ក្នុងសង្គម។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។

គួររម្លឹកថា សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបង្កើតឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៦ ដោយមានព្រះបាទ សម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយស។ ជាបន្តបន្ទាប់ សមាគមអ្នកនិពន្ធខ្មែរ ត្រូវបានបន្តយកចិត្តទុកដាក់ និងទំនុកបំរុងដ៏ឧត្តុង្គឧត្តម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ មកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតិសម្រេចឱ្យមានការប្រារព្ធ «ទិវាជាតិអ្នកនិពន្ធ» នៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង