**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម ហួត ហាក់ អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព**ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់យុវជនបន្តធ្វើសកម្មភាពមនុស្សធម៌ រួមជាមួយអជ្ញាធរ និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើន**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote មានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ**លោក Mike Pence ៖ សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ប៉ាស៉ីហ្វិកនោះទេ ហើយរដ្ឋបាលអាមេរិកថ្មី ក៏គួរតែប្តេជ្ញាចិត្តផ្តល់ឱ្យតៃវ៉ាន់ នូវមធ្យោបាយដើម្បីការពារខ្លួនបន្តទៀត**សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យសពមន្ដ្រីស៉ីម៉ាក់២រូប ដែលពលីនៅក្នុងពេលបំពេញការងារ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប**អភិបាលខេត្តប៉ៃលិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីទូទាំងខេត្តប៉ៃលិនដែលខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់**អ្នកវិនិយោគនិងសង្គមស៊ីវិលរំពឹងទុកខ្ពស់ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥**មន្ត្រីជំនាញ ចុះបំពេញបែបបទចុះបញ្ជីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រួសារសាច់ញាតិ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ**ស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ**ក្រសួងមហាផ្ទៃ នឹងធ្វើការបោះពុម្ពទិន្នន័យ និង QR Code ដើម្បីបិទលើសន្លឹក លិខិតឆ្លងដែនជនបរទេស ជំនួសការប្រើប្រាស់សន្លឹកទិដ្ឋាការស្អិត និងឬការប្រថាប់ត្រាជំនាញអន្តោប្រវេសន៍**ឱកាសការងារ! គិតត្រឹមថ្ងៃទី ១៧ ខែមករា នេះ មានការងាររហូតដល់ទៅចំនួន ៦៦ ៧១៧ កន្លែង កំពុងរង់ចាំអ្នក**ក្រសួងសាធារណការ ជូនដំណឹងពីការធ្វើនាវាចរណ៍ នៅតំបន់សិក្សាគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ**បទវិភាគ៖ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកស្ថិតនៅលើប្រជាជន**លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីឡើងកាន់មុខតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក**ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ត​នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនទី​បញ្ជាការ​ស្រាល​ចំនួន​ ៤​ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកសន្ទុក

យុវជនសង្គមស៊ីវិល ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមក្នុងការចូលរួមសម្រេចគោលដៅបរិស្ថានកិច្ចរបស់កម្ពុជា

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាបន្តបន្ទាប់ រួមមាន«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការប្រែក្លាយពីការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាមានភាពស្អាត ទៅជាចលនា ដើម្បីកែប្រែឥរិយាបថ របស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងជីវៈចម្រុះ កាន់តែខ្លាំងឡើង ក៏ជាពិសេសស្រឡាញ់ភាពស្អាត ស្អាតស្មារតី ចិត្តគំនិតត្ត បន្តភាពស្អាតនៅតាមភូមិ ស្រុក ក្រុង តាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមផ្ទះ។

នេះគឺជាការថ្លែងបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅអំឡុងពេល អញ្ជើចូលរួមក្នុងកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៦ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន » នៅសាលាបឋមសិក្សាក្រាំងចំបក់ ស្ថិតនៅក្នុងភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ឯកឧត្តមអនុរដ្ឋលេខាធិការបានកោតសរសើរចំពោះក្រុមយុវជននៃសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ដែលបានចូលរួមស្ម័គ្រចិត្តធ្វើសកម្មភាពសង្គមនានា ហើយជាពិសេស ជំរុញការចូលរួមលើកកម្ពស់ការស្រឡាញ់បរិស្ថាន ចែករំលែកចំណេះដឹងបរិស្ថាន ជាមួយអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងសកម្មក្នុងពេលកន្លងមក។

លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានគូសបញ្ជាក់ថាបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ចាំបាច់ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងស្ថាប័នរដ្ឋ ឯកជន ប្រជាពលរដ្ឋ យុវជន ព្រះសង្ឃ សហគមន៍ទាំងមូល។

លោក ហេង សំណាង បានបន្ថែមថា ដោយឃើញការដឹកនាំរបស់រាជរដ្ឋាភិបាល និងជាពិសេស ក្រសួងបរិស្ថានបានកំណត់គោនយោបាយនិងយុទ្ធសាស្រ្តច្បាស់លាស់ ឆ្ពោះទៅសម្រេចទស្សនវិស័យ ឆ្នាំ២០៥០ ដែលមានគម្របព្រៃឈើច្រើន និងប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូន យុវជនកម្ពុជា បានសម្រេចចិត្ត ក្នុងការចូលរួមផ្សព្វផ្សាយបរិស្ថាន កាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញឱ្យមានការចូលរួមគាំទ្រ ដល់ការរីកចម្រើរបស់កម្ពុជា ជាមួយភាពស្អាត បៃតង និងការលើកកម្ពស់ការរស់នៅប្រកបដោយចីរភាព។

សូមបញ្ចាក់ថា សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល ប្រចាំខេត្តព្រៃវែង សហការជាមួយ ប្រធានការិយាល័យអបរំ យុវជន និងកីឡាស្រុកស្វាយអន្ទរ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៦ ក្រោមប្រធានបទ «កម្ពុជាស្អាត កម្ពុជាបៃតង ខ្មែរធ្វើបាន » នៅសាលាបឋមសិក្សាក្រាំងចំបក់ ស្ថិតនៅក្នុងភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ កម្មវិធីបានប្រព្រឹត្តទៅដោយមានការចែកសម្ភារសិក្សា ចូលរួមដាំកូនឈើ ទុកជាអនុស្សាវរីយ៍ជាច្រើនដើម នៅជុំវិញសាលា និងដើម្បីបង្កើនគម្របបៃតង ផ្តល់ខ្យល់អាកាសបរិសុទ្ធ និងបង្កើនសោភ័ណភាពដល់សាលារៀននិងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង