**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សិស្សនិស្សិតសាលាបច្ចេកទេសតាមបណ្ដាខេត្ត មានមោទនភាព ចំពោះក្រមាខ្មែរបានដាក់បញ្ចូលក្នុងបញ្ជីបេតិក ភណ្ឌវប្បធម៌អរូបីនៃ មនុស្ស ជាតិ

ភ្នំពេញ៖ សិស្សនិស្សិតវិទ្យាស្ថានបច្ចេកទេសនៅតាមបណ្ដាខេត្តនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាស គាំទ្រយ៉ាង ពេញ ទំហឹង និងមា នមោទនភាពចំពោះក្រមាខ្មែរបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO) ដើម្បីថែរក្សាកេរតំណែលវប្បធម៌ដូនតាខ្មែរ។

កញ្ញា សាក់ ពន្លឺ ជានិស្សិតសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបងបាននិយាយថា៖«នាងខ្ញុំ ពិតជាមានមោទនភាព និងសូមចូលរួមអបអរសាទរចំពោះក្រមាខ្មែរយើងដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO) ដើម្បីថែរក្សាកេរតំណែលវប្បធម៌ដូនតាខ្មែរយើង ហើយខ្ញុំនឹងចូលរួមថែរក្សាសម្បត្តិវប្បធម៌មនុស្សជាតិមួយនេះ»។

កញ្ញា ប្រេម ស្រីណេត ជានិស្សិតសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរខេត្តសៀមរាបបាននិយាយថា៖«ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ហើយមានមោទនភាពចំពោះក្រមាខ្មែរដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះជាសកម្មភាពដ៏ល្អខ្លាំងណាស់របស់ថ្នាក់ដឹកនាំដែលមានសម្ដេចបវរធិបតិ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានយកចិត្តទុកដាក់ទៅលើវប្បធម៌ជាតិយើង»។

ចំណែកកញ្ញា ហួង ភួងបូរិន ជានិស្សិតសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបងបាននិយាយថា៖«ក្នុងនាមខ្ញុំជាសិស្ស ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីក្រមាខ្មែរយើងបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ហើយវាជាការឆ្លុះបញ្ចាំងពីតម្លៃដ៏ធំធេងដែលមានការទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ»។

និស្សិតឈ្មោះ ណាវិន សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបងបាននិយាយថា៖«នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ចំពោះក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ។

និស្សិត ស្រេង ដាលីន សិក្សានៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាខេត្តបាត់ដំបងបាននិយាយថា៖«ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្រមាខ្មែរយើង ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ហើយនេះជាសកម្មមួយបង្ហាញពីការយកចិត្តទុកដាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំប្រទេសយើង ហើយសម្ដេចពិតជាមានជាតិនិយម និងស្មារតីសាមគ្គីជាតិ ហើយខ្ញុំនាមជាយុវជនខ្ញុំសូមគាំទ្ររាជរដ្ឋាភិបាល»។

ការដាក់បញ្ជូលក្រមាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្កការយូណេស្កូនាពេលនេះ ពួកគេបានចាត់ទុកថា វាពិតជាស័ក្កិសមបំផុតក្នុងការលើកតម្កើងកិត្យានុភាពនៃកម្ពុជាលើឆាកអន្តរជាតិ និងការលើកតម្កើងនូវមរតកវប្បធម៌ខ្មែរ បង្ហាញនូវអ្វីដែលជារបស់កម្ពុជា ដើម្បីឱ្យពិភពលោកស្គាល់ និងជាសម្បត្តិដែលត្រូវថែរក្សាការពារ ដូចទៅនឹងសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដែលបានចុះបញ្ជីនាពេលកន្លងមក។

«ក្រមា» ជាមរតកអរូបីមួយក្នុងចំណោមមរតកអរូបីចំនួន ៦ផ្សេងទៀត ដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលកន្លងមកមានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្ដស្វាយអណ្ដែត និងគុនល្បុក្កតោ៕

អត្ថបទដែលជាប់ទាក់ទង