**ពន្ធធនាគាខេត្តកណ្តាល ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតចំនួន១៣នាក់ ក្នុងឱកាសពិធីបុណ្យវិសាខបូជាខាងមុខនេះ**ឯកឧត្តមយក់ ប៊ុនណា សំណូមដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កេីត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារនិងធនធាននៃ គ.ជ.អ.ប.**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពបន្ថែម ដល់មន្ត្រីរាជការនៃមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ទ្រយឹង**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការងារទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតប្រវែងជាង ២០០ម៉ែត្រ នៅខាងក្រោយវត្តមាន់ដប់ ស្រុកស្រីសន្ធរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទស្សនកិច្ចសារមន្ទីរព្រះស្រីឦសានវរ្ម័ន**លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ និងការលើកទឹកចិត្តជូនលិខិតសសើរដល់មន្ត្រីជាប់កិច្ចសន្យា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិសាស្ត្រសង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់**ក្រសួងសាធារណការ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៩៦,១៦ ភាគរយ ខណៈស្ពានខ្ពស់ជាងគេ សម្រេចបាន៩៣ ភាគរយ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម**ប្រទះឃើញកូនក្រពើភ្នំ ៣ក្បាល នៅទន្លេស្រែពក**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជេីញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិចំណុះស្នងការដ្ឋានខេត្តបាត់ដំបង**ស្នងការភ្នំពេញ ដាក់ចេញនូវគោលការណ៍ដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះផ្សព្វផ្សាយអប់រំនិងហាមមិនឲ្យលក់ផាវនិងកាំជ្រួច ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម**ក្រុមការងារក្រសួងធនធានទឹក បញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋចំនួន ៣៨៥ហិកតា ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង**អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល**ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១២**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន វៀតណាម**អ.គ.ហ. រៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើ «វឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»**រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong ជួបសមភាគីឥណ្ឌា និងជប៉ុន នៅក្នុងទីក្រុងវ៉ាស៉ីនតោន

ក្រុមហ៊ុន MinebeaMitsumi Inc. នឹងដាក់ឱ្យដំណើរការរោងចក្រថ្មីជាផ្លូវការនៅខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកអគ្គនាយកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពី វឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

ក្រុមហ៊ុន Minebea​ ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។

លោកអគ្គនាយកក្រុមហ៊ុនក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែបានផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយរោងចក្រថ្មីដែលក្រុមហ៊ុនកំពុងដំណើរការសាងសង់នេះនឹងក្លាយទៅជារោងចក្រទីមួយនៅកម្ពុជា ដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០%។

ការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ កម្ពុជាក៏មានកម្លាំងពលកម្មដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ការណ៍នេះ​ បង្ហាញឱ្យឃើញអំពីការជឿជាក់បន្ថែមទៀតរបស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ជាមួយនឹងការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។

សម្ដេចបវរធិបតី មានជំនឿងយ៉ាងមុតមាំថា តាមរយៈភាពជោគជ័យរបស់ក្រុមហ៊ុន Minebea នឹងជួយទាក់ទាញបណ្តាវិនិយោគិនជប៉ុនកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ជាអាទិភាពនៅក្នុងការធានាឱ្យបាននូវបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយន្តការលើកទឹកចិត្តនានាសម្រាប់បណ្ដាក្រុមហ៊ុនវិនិយោគនៅកម្ពុជា ជាពិសេសគឺក្រុមហ៊ុនវិនិយោគថ្មីៗ ព្រមទាំងបន្តខិតខំអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន៖ ការលើកកម្ពស់គុណភាព និងការតភ្ជាប់ផ្លូវដែក, ការកសាងផ្លូវថ្នល់ ​ស្ពាន, និងការកសាងព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលទៅដល់ការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង