**ពន្ធធនាគាខេត្តកណ្តាល ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតចំនួន១៣នាក់ ក្នុងឱកាសពិធីបុណ្យវិសាខបូជាខាងមុខនេះ**ឯកឧត្តមយក់ ប៊ុនណា សំណូមដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កេីត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារនិងធនធាននៃ គ.ជ.អ.ប.**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពបន្ថែម ដល់មន្ត្រីរាជការនៃមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ទ្រយឹង**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការងារទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតប្រវែងជាង ២០០ម៉ែត្រ នៅខាងក្រោយវត្តមាន់ដប់ ស្រុកស្រីសន្ធរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទស្សនកិច្ចសារមន្ទីរព្រះស្រីឦសានវរ្ម័ន**លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ និងការលើកទឹកចិត្តជូនលិខិតសសើរដល់មន្ត្រីជាប់កិច្ចសន្យា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិសាស្ត្រសង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់**ក្រសួងសាធារណការ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៩៦,១៦ ភាគរយ ខណៈស្ពានខ្ពស់ជាងគេ សម្រេចបាន៩៣ ភាគរយ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម**ប្រទះឃើញកូនក្រពើភ្នំ ៣ក្បាល នៅទន្លេស្រែពក**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជេីញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិចំណុះស្នងការដ្ឋានខេត្តបាត់ដំបង**ស្នងការភ្នំពេញ ដាក់ចេញនូវគោលការណ៍ដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះផ្សព្វផ្សាយអប់រំនិងហាមមិនឲ្យលក់ផាវនិងកាំជ្រួច ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម**ក្រុមការងារក្រសួងធនធានទឹក បញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋចំនួន ៣៨៥ហិកតា ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង**អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល**ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១២**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន វៀតណាម**អ.គ.ហ. រៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើ «វឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»**រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong ជួបសមភាគីឥណ្ឌា និងជប៉ុន នៅក្នុងទីក្រុងវ៉ាស៉ីនតោន

ចិន លុបចោលការរឹតបន្តឹងពាណិជ្ជកម្ម លើរោងចក្រកែច្នៃសាច់ របស់អូស្ត្រាលី

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលីបានឱ្យដឹងនៅសប្តាហ៍នេះថា ប្រទេសចិនបានលុបចោលការរឹតបន្តឹងពាណិជ្ជកម្មលើរោងចក្រកែច្នៃសាច់របស់អូស្ត្រាលីចំនួនពីរ ដោយអនុញ្ញាតឱ្យមានការចាប់ផ្តើមការនាំចេញពេញលេញឡើងវិញនូវសាច់ក្រហមទៅកាន់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ឥឡូវនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងលើទីតាំងកែច្នៃសាច់សត្វទាំង១០ របស់អូស្ត្រាលី ដែលចិនបានហាមឃាត់ចាប់ពីឆ្នាំ២០២០ ដល់២០២២។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ការហាមប្រាមនេះត្រូវបានដាក់ចេញក្នុងអំឡុងពេលដែលប្រទេសចិនបានរារាំងការនាំចូលទំនិញនានារួមមានទាំងធ្យូងថ្ម ស្រូបាលី និងស្រាពីប្រទេសអូស្ត្រាលី បន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើប្រភពដើមនៃកើតមានជំងឺកូវីដ-១៩។
ស្ទើរតែការរឹតបន្តឹងទាំងអស់នោះត្រូវបានដកចេញអស់ហើយគិតចាប់តាំងពីរដ្ឋាភិបាលថ្មីបានឈ្នះឆ្នោតក្នុងឆ្នាំ ២០២២ ដោយការហាមឃាត់ចុងក្រោយដែលជាការជួញដូរបង្កងនឹងចាប់ផ្តើមឡើងវិញនៅចុងឆ្នាំ។

លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី អាន់តូនី អាល់បានេស (Anthony Albanese) ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «នេះគឺជាដំណឹងដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុននាំចេញ ក្រុមហ៊ុនផលិត និងកសិករអូស្ត្រាលី»។
លោកមានប្រសាសន៍ថា៖ «ចាប់តាំងពីយើងជាប់ឆ្នោតមក យើងបានធ្វើការងារដោយមិននឿយហត់ដើម្បីបន្តពាណិជ្ជកម្មឡើងវិញ ហើយនោះជាអ្វីដែលយើងកំពុងមើលឃើញ។ វាគឺជាការឈ្នះសម្រាប់ពាណិជ្ជកម្ម និងជ័យជម្នះសម្រាប់ការងារនៅអូស្ត្រាលី»។

ប្រទេសចិនគឺជាទីផ្សារធំទីពីរសម្រាប់សាច់គោពេញវ័យ និងសាច់គោកូនគោរបស់អូស្ត្រាលី បន្ទាប់ពីសហរដ្ឋអាមេរិក ដោយមាបចំណែកប្រហែល ២សែនតោនក្នុងមួយឆ្នាំ និងមានតម្លៃប្រហែល ១,៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

អត្ថបទដែលជាប់ទាក់ទង