**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ក្រោយប្រទេសនេះធ្លាក់ក្នុងចលាចល

វ៉ាស៊ីនតោន៖ បើយោងតាមមន្ត្រីអាម៉េរិក២នាក់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយដ៍ អូស្ទីន បានលុបចោលគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនយោបាយក្នុងប្រទេសធ្លាក់ក្នុងភាពចលាចល ក្រោយលោកប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសប្រើច្បាប់អាជ្ញាសឹក និងលុបចោលវិញនៅប៉ុន្មានម៉ោងក្រោយមក។

មន្ត្រី អាម៉េរិកម្នាក់និយាយ ក្នុង លក្ខខណ្ឌ មិន បញ្ចេញឈ្មោះថា ការរៀបចំផែនការ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលដ៏ខ្លីខាងមុខ ប៉ុន្តែដោយសារពេលវេលាមិនសក្ដិសម ដំណើរទស្សនកិច្ចត្រូវបានលុបចោលវិញ។ មន្ត្រី រូប នេះ បន្ថែមថា កូរ៉េខាងត្បូងត្រូវបានពិគ្រោះ យោបល់ទាក់ទងនឹងការផ្លាស់ប្តូរផែនការនៃការធ្វើដំណើរទស្សនកិច្ច។

លោក អូស្ទីន នឹងចុះចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ត្រាំ ចូលកាន់តំណែង។ គួរជម្រាបជូនថា សហរដ្ឋអាម៉េរិកមានទាហាន២៨៥០០នាក់ ឈរជើងក្នុងប្រទេសកូរ៉េខាងត្បូង ។

ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យូន កាលពីថ្ងៃអង្គារទី៣ ខែធ្នូ បានស្វែងរកការបង្រួបបង្រួមអំណាច ហាមឃាត់សកម្មភាពនយោបាយ និងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ។ ការប្រកាសច្បាប់នេះបានបង្កឱ្យ មាន ការ ខឹងសម្បារជាខ្លាំងពីសំណាក់ប្រជាជនកូរ៉េខាងត្បូងនិងក្ដីបារម្ភក្នុងចំណោម សម្ព័ន្ធមិត្ត អន្តរជាតិរបស់កូរ៉េខាងត្បូង។ យ៉ាងណា ច្បាប់អាជ្ញាសឹកនេះមានអាយុខ្លីណាស់ត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ក្រោយមានការអន្តរាគមន៍ភ្លាមៗពីប្រជាជននិងការបោះឆ្នោតប្រឆាំងពីសមាជិកសភា។

គួរបញ្ជាក់ថា ការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះ នាំឱ្យរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ប្រកាសលាលែងពីតំណែង ខណៈកៅអីប្រធានាធិបតីរបស់លោក យូន ស៊ុកយ៉ុល កំពុងឡើងកម្ដៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង