**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សិស្សនិស្សិត NPIC ជិត ២ពាន់នាក់ ប្រឡងបញ្ចប់ការសិក្សាជំនាញ និងបច្ចេកទេសយ៉ាងជោគជ័យ

ភ្នំពេញ៖ សិស្សនិស្សិតចំនួន ១៩១៧នាក់(ស្រី ២៥៨នាក់) ដែលសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រឡងបញ្ចប់ការសិក្សាឆ្នាំ២០២៤ ខណៈពួកគេបានបង្ហាញពីសុទិដ្ឋិនិយមនៃលទ្ធផលដែល បានពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការសិក្សារៀនសូត្រជំនាញ និងបច្ចេកទេសកន្លងមក។

របាយការណ៍របស់ NPIC បានឱ្យដឹងថា ការប្រឡងបញ្ចប់ការសិក្សាឆ្នាំ២០២៤នេះមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ គឺជាការប្រឡងលើកទី១ សម្រាប់ការការពារនិក្ខេបនទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតបច្ចេកវិទ្យា ហើយនេះជាលើកទី៤ សម្រាប់ការការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស។
ចំណែកការប្រឡងនេះទៀតសោធ គឺជាលើកទី១៦ សម្រាប់ការការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស ហើយវាជាលើកទី១៨ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងជាលើកទី៨ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ និង៣។

NPIC បានបន្តថា និស្សិតកម្រិតបណ្ឌិតបច្ចេកវិទ្យា (PhD Level) មានចំនួន ១៨នាក់ (ស្រី១នាក់) ចែកជា២ជំនាញគឺ ជំនាញវិស្វកម្មអគ្គិសនីចំនួន ១៥នាក់ (ស្រី១នាក់) និងជំនាញវិស្វកម្មសំណង់ស៊ីវិលចំនួន ៣នាក់ (ស្រី០នាក់)។ និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Master Level)មានចំនួន ១០៨នាក់ (ស្រី៧នាក់) មានចែកជា ៤ជំនាញគឺ ជំនាញវិស្វកម្មអគ្គិសនីចំនួន ១៦នាក់ (ស្រី០នាក់), ជំនាញវិស្វកម្មសំណង់ស៊ីវិលចំនួន ៤៤នាក់ (ស្រី២នាក់), ជំនាញសំណង់ស្ថាបត្យកម្មចំនួន ២៧នាក់ (ស្រី៤នាក់) និងជំនាញវិស្វកម្មមេកានិកចំនួន ២១នាក់ (ស្រី១នាក់)។ចំណែកនិស្សិតកម្រិតបរិញ្ញាបត្របច្ចេកទេស (Engineering Level) មានចំនួន ១០៨៣នាក់ (ស្រី១១៦នាក់) ដែលចែកជា ១២ជំនាញ ហើយនិស្សិតកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Diploma Level)មានចំនួន ៥៦៤នាក់ដែលមាន ១២ជំនាញ និងសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ញាជីវៈកម្រិត២ និង៣មានចំនួន ១៤០នាក់។

និស្សិតឈ្មោះ ចាន់ ប៉េងហ៊ុយ អាយុ ២០ឆ្នាំសិក្សាជំនាញអគ្គិសនីថ្នាក់បរិញ្ញាបត្ររងបាននិយាយថា រូបគេពិតជាសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងការប្រឡងបញ្ចប់ឆ្នាំសិក្សា២០២៤នេះ ដោយសារនេះជាពេលវេលាដែលរូនគេបានទន្ទឹងរង់ចាំ ដើម្បីឆាប់បានចូលធ្វើការងារទៅតាមមុខជំនាញដែលខ្លួនសិក្សារៀនសូត្រ។

លោកបន្តថា៖«ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាលោកគ្រូ អ្នកគ្រូសាលា NPIC ដែលបានផ្ដល់ឱកាសឱ្យខ្ញុំបានសិក្សាជំនាញដែលខ្ញុំពេញចិត្ត ហើយនឹងធ្វើឱ្យខ្ញុំមានជំនាញមួយយ៉ាងពិតប្រាកដក្នុងការជួយរកប្រាក់ចំណូលផ្គត់ផ្គងគ្រួសារខ្ញុំ»។

និស្សិតឈ្មោះ ម៉ាន់ វ៉ាន់នេត អាយុ ២៣ឆ្នាំសិក្សាជំនាញអគ្គិសនីថ្នាក់បរិញ្ញាបត្ររងបាននិយាយថា ឆ្លងការប្រឡងនាពេលនេះ លោកមានក្ដីសង្ឃឹមច្រើនថានឹងទទួលបានលទ្ធផលជាទីពេញចិត្ត ព្រោះលោកបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងខ្លាំង ថែមទាំងមានការជួយជ្រុំជ្រែកពីលោកគ្រូ អ្នកគ្រូផងដែរ។

លោកបន្តថា៖«ខ្ញុំសូមអំពាវនាវដល់យុវជនផ្សេងទៀតដែលមិនមានជំនាញ ហើយកំពុងសម្រេចចិត្តស្វែងរការងារធ្វើ គឺគួរតែមករៀនជំនាញសិន ដើម្បីទទួលបានសមត្ថភាពពិតប្រាកដ ហើយមានជំនាញបច្ចេកទេសស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្ននេះ ហើយអាចរកចំណូលជួយដោះស្រាយជីវៈភាពគ្រួសារយើង»៕

អត្ថបទដែលជាប់ទាក់ទង