**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលខេត្តកំពង់ធំ ដោះស្រាយសំណើ សំណូមពរ និងបណ្ដឹងជូនពលរដ្ឋ នៅស្រុកកំពង់ស្វាយ និងស្រុកស្ទោង

ភ្នំពេញ៖ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានទទួលសំណើ សំណូមពរ និងបណ្ដឹងសរុបចំនួន២ករណី ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង។

ករណីទី១៖ ប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយស្នើសុំធ្វើស្រែលើដីដែលពួកគាត់ធ្លាប់បានប្រើប្រាស់ និងអាស្រ័យផលកន្លងមក នៅតំបន់អូរតាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ករណីទី២៖ ប្រជាពលរដ្ឋ៩៦គ្រួសារ ដែលបានអះអាងថាឈ្មោះ អ៊ុង ប៉ូហ៊ី, ឈ្មោះ អ៊ុង ហូ និងបក្សពួកបានរំលោភយកដីរបស់ពួកគាត់ដែលជារបបរដ្ឋចែកឱ្យតាំងពីឆ្នាំ១៩៨២ បម្រុងលួចធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅតំបន់២ អូភេ ឃុំម្សាក្រុង ស្រុកស្ទោង ខេត្តកំពង់ធំ។
ពាក់ព័ន្ធករណីខាងលើនេះ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោកអភិបាលខេត្តកំពង់ធំបានដឹកនាំក្រុមការងារចុះពិនិត្យ និងដោះស្រាយនៅទីតាំងនីមួយៗ ដែលទទួលបានលទ្ធផល ដូចខាងក្រោម៖

ករណី១៖ ដីទំហំ១៥១,១៣២ហិកតា ដែលមានប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែងចំនួន ៦៧គ្រួសារ នៅតំបន់អូរតាសេក (អាងទឹក ខឹម ឌៀង) ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាដីស្ថិតក្នុងតំបន់២ (ទទួលបានគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ ២៨ អនក្រប.ក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ កាត់ឆ្កៀលចេញពីតំបន់៣)។ ចំពោះករណីនេះ រដ្ឋបាលខេត្តនឹងពន្លឿនចំណាត់ការលើសំណើស្នើសុំធ្វើការវាស់វែង ចុះបញ្ជីអាស្រ័យផលជូនប្រជាពលរដ្ឋ។ តបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅទីតាំងផ្ទាល់ដែលស្នើសុំកិច្ចអន្តរាគមន៍ ក្នុងការបញ្ចុះតម្លៃទឹកស្រោចស្រព លោកអភិបាលខេត្តក៏បានសម្របសម្រួលជាមួយអ្នកផ្គត់ផ្គង់ទឹក ព្រមទាំងបានឯកភាពបញ្ចុះតម្លៃពី៤៤០,០០០រៀល មកត្រឹម៣៥០,០០០រៀល/ហិកតា តាមសំណូមពរ។

ករណីទី២៖ ដីទំហំ១២០ហិកតា ស្ថិតនៅក្នុងតំបន់២ អូរភេ ឃ្មុំម្សាក្រុង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលប្រជាពលរដ្ឋ៩៦គ្រួសារ ប្តឹងទាមទារដីទំហំ៩០ហិកតា ដែលដីនោះជាដ៏ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងបានចុះបញ្ជីជាដីរដ្ឋ ហើយក៏ជាកម្មវត្ថុនៃកិច្ចសន្យាវិនិយោគទៅឱ្យឯកជនចាប់តាំងពីឆ្នាំ២០០៥មកម៉្លេះ។ ករណីទាមទារខាងលើនេះ រដ្ឋបាលខេត្តនឹងបន្តសិក្សាស្វែងរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋ ឈរលើមូលដ្ឋានច្បាប់ ដោយទុករយៈពេល៦សប្តាហ៍ក្នុងការសិក្សាលម្អិតបន្ថែម រួចត្រឡប់មកជួបបងប្អូនប្រជាពលរដ្ឋម្តងទៀត។

រដ្ឋបាលខេត្តក៏បញ្ជាក់ជូនអំពីការរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការថែរក្សាទ្រព្យសម្បត្តិស្របច្បាប់របស់រដ្ឋ និងចាត់វិធានការចំពោះជនខិលខូចដែលមានចេតនាទុច្ចរិត ញុះញង់ប្រជាពលរដ្ឋឱ្យមានការតវ៉ា និងការទន្ទ្រានកាន់កាប់ដីតំបន់៣ និងដីរដ្ឋផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ ជៀសវាងជឿតាមការញុះញង់របស់ជនខិលខូចចូលទៅទន្ទ្រានកាន់កាប់ដីតំបន់៣ និងដីស្របច្បាប់របស់រដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង