**ពន្ធធនាគាខេត្តកណ្តាល ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតចំនួន១៣នាក់ ក្នុងឱកាសពិធីបុណ្យវិសាខបូជាខាងមុខនេះ**ឯកឧត្តមយក់ ប៊ុនណា សំណូមដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កេីត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារនិងធនធាននៃ គ.ជ.អ.ប.**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តឱ្យបង្កើនសមត្ថភាពបន្ថែម ដល់មន្ត្រីរាជការនៃមណ្ឌលសុខភាព ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ទ្រយឹង**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការងារទប់ស្កាត់ច្រាំងទន្លេ ដែលបានបាក់ស្រុតប្រវែងជាង ២០០ម៉ែត្រ នៅខាងក្រោយវត្តមាន់ដប់ ស្រុកស្រីសន្ធរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទស្សនកិច្ចសារមន្ទីរព្រះស្រីឦសានវរ្ម័ន**លោក ញ៉ាញ់ ជាបហ៊ង ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ និងការលើកទឹកចិត្តជូនលិខិតសសើរដល់មន្ត្រីជាប់កិច្ចសន្យា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល និងការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិសាស្ត្រសង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់**ក្រសួងសាធារណការ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៩៦,១៦ ភាគរយ ខណៈស្ពានខ្ពស់ជាងគេ សម្រេចបាន៩៣ ភាគរយ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពីសំណាក់ឈ្មួញវៀតណាម**ប្រទះឃើញកូនក្រពើភ្នំ ៣ក្បាល នៅទន្លេស្រែពក**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជេីញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិចំណុះស្នងការដ្ឋានខេត្តបាត់ដំបង**ស្នងការភ្នំពេញ ដាក់ចេញនូវគោលការណ៍ដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះផ្សព្វផ្សាយអប់រំនិងហាមមិនឲ្យលក់ផាវនិងកាំជ្រួច ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម**ក្រុមការងារក្រសួងធនធានទឹក បញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋចំនួន ៣៨៥ហិកតា ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង**អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននិងកំពុងពន្លឿនការងារអភិវឌ្ឍន៍ស្ថានប័នរដ្ឋសភា ទៅជាសភាឌីជីថល**ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១២**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ចិន វៀតណាម**អ.គ.ហ. រៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាលើ «វឌ្ឍនភាព នៃការរៀបចំឯកសារសំខាន់ៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»**រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong ជួបសមភាគីឥណ្ឌា និងជប៉ុន នៅក្នុងទីក្រុងវ៉ាស៉ីនតោន

ក្រុមឧទ្ទាមជនជាតិភាគតិចធំមួយទៀត នៅមីយ៉ាន់ម៉ា ត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាគ្នាជាមួយរបបយោធា

ណៃពិដោ៖ ក្រុមឧទ្ទាមជនជាតិភាគតិចធំមួយទៀត នៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាគ្នាជាមួយរបបសឹក ក្រោមការសម្រុះសម្រួលពីចិន ដើម្បីស្វែងរកទីបញ្ចប់សម្រាប់ការប្រយុទ្ធគ្នា អស់រយៈពេលជាង១ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុម Myanmar National Democratic Alliance Army ឬ MNDAA ដែលមានអ្នកប្រយុទ្ធប្រហែល ៨ ០០០នាក់ បានប្រយុទ្ធគ្នាជាមួយយោធាមីយ៉ាន់ម៉ា អស់រយៈពេលសរុប ជាង១ទសវត្សរ៍ ដើម្បីសិទ្ធិស្វ័យភាព សម្រាប់ជនជាតិភាគតិច Kokang នៅរដ្ឋ Shan ភាគខាងជើងប្រទេស ដែលជាប់ព្រំប្រទល់ជាមួយប្រទេសចិន។ កាលពីឆ្នាំ២០២៣ MNDAA និងក្រុមឧទ្ទាមធំ២ទៀត បានរួមគ្នាបើកប្រតិបត្តិការវាយលុក ប្រឆាំងនឹងកងកម្លាំងរបបយោធា ហើយដណ្តើមបានទឹកដីមួយផ្នែកធំ នៃរដ្ឋ Shan។ ទោះបែបនេះក្តី យោធាមីយ៉ាន់ម៉ា បានបន្តបាញ់កាំភ្លើងធំ និងធ្វើការវាយប្រហារតាមផ្លូវអាកាស ទៅលើទឹកដីដែលខ្លួនបាត់បង់។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុម MNDAA បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ចាប់ពីថ្ងៃនេះទៅ យើងនឹងផ្អាកប្រយុទ្ធភ្លាមៗ ហើយយើងនឹងមិនវាយប្រហារលើកងទ័ពមីយ៉ាន់ម៉ាឡើយ។ ក្រោមការសម្រុះសម្រួលរបស់ចិន យើងមានឆន្ទៈចូលរួមក្នុងការចរចាគ្នា ស្វែងរកសន្តិភាពជាមួយយោធាមីយ៉ាន់ម៉ា។ MNDAA ស្ម័គ្រចិត្តបញ្ជូនប្រតិភូជាន់ខ្ពស់ ឱ្យទៅចូលរួមក្នុងកិច្ចសន្ទនា និងការប្រឹក្សាយោបល់ ជាមួយយោធាមីយ៉ាន់ម៉ា ហើយដោះស្រាយបញ្ហាជម្លោះ និងការខ្វែងគំនិតគ្នា តាមច្រកនយោបាយ»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សម្ព័ន្ធមិត្តរបស់ MNDAA គឺក្រុមឧទ្ទាមជនជាតិភាគតិចធំមួយទៀត ហោថា Ta’ang National Liberation Army (TNLA) ក៏បានបង្ហាញឆន្ទៈ ចង់និយាយចរចាគ្នា ជាមួយរដ្ឋាភិបាលយោធា ផងដែរ ប៉ុន្តែរបបសឹកមីយ៉ាន់ម៉ា មិនទាន់បានឆ្លើយតបជាសាធារណៈ ចំពោះឆន្ទៈរបស់ក្រុម TNLA នៅឡើយទេ ហើយប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក បានរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាស នៅតែបន្តធ្វើឡើងនៅលើ ទឹកដីដែលគ្រប់គ្រងដោយ TNLA ចាប់តាំងពីពេលនោះ៕

អត្ថបទដែលជាប់ទាក់ទង