**គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រ នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាគម្រប់ខួប ៨៩យាងចូល ៩០ព្រះវស្សា**មន្ត្រីកសិកម្មឃុំ ចំនួន៦២នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកាត់បន្ថយថ្លៃដើមផលិតតាមរយៈ បច្ចេកទេសប្រើប្រាស់ជី-ថ្នាំកសិកម្ម និងការដាំដុះដំណាំស្រូវ**ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គឺជាការងារអាទិភាព**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ បិទជាផ្លូវការ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**អភិបាលរាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកក្នុងការការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធីព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា**ស្នងការខេត្តបន្ទាយមានជ័យ ដាក់ទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ជេត ដែលបង្ហោះខ្លឹមសារយករឿងជាតិមកភ្នាល់ដាក់ស្រាបៀរផឹក**ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ជំរុញឱ្យសហរដ្ឋអាម៉េរិក និងអឺរ៉ុប ផ្តោតលើការបង្កើនសមត្ថភាពការពារ ជាតិរបស់ពួកគេ ជាជាងការធ្វើឱ្យមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច តាមរយៈភាពតានតឹងពាណិជ្ជកម្ម**លោក ដូណាល់ ត្រាំ៖ កិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តេញអ្នករស់នៅខុសច្បាប់ក្នុងសហរដ្ឋអាមេរិក ត្រូវតែពង្រីក**ប្រធានគណៈកម្មការអឺរ៉ុប ប្រាប់នាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា ដំណោះស្រាយការទូត នឹងជាជម្រើសប្រសើរជាងគេបំផុតសម្រាប់បញ្ហាអ៉ីរ៉ង់**យោធាអ៉ីស្រាអែលកម្ទេចបានប្រហែលជា១ភាគ៣ នៃប្រព័ន្ធបាញ់មីស៉ីលប្រភេទ surface-to-surface (បាញ់ចេញពីផ្ទៃដីសំដៅទៅគោលដៅនៅផ្ទៃដី) របស់អ៉ីរ៉ង់**អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកថវិកា ប្រគល់ជូនដល់កម្លាំងយោធាម្នាក់ ដែលរងគ្រោះថ្នាក់ ក្នុងឧបទវហេតុជាន់មីន**លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែមិថុនា**ឯកឧត្តម ហេង សួរ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​មណ្ឌល​​សំចត​​ដែល​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ពី​ឱកាសការងារនៅ​តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​**រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការហាមឃាត់ការសាងសង់សំណង់នៅលើស្ថានីយបុរាណ “ទួលអណ្តូង” ស្ថិតនៅក្នុងភូមិព្រែកជូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩០អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីកិច្ចសហការសម្របសម្រួលគាំទ្រ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន និងការងារបូកសរុប វាយតម្លៃលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនមានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែនឹងបន្តសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និងការស្រាវជ្រាវ**លោក កើត ឆែ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី «កិច្ចការស្មៀន» នៅសាលារាជធានីភ្នំពេញ**មន្ត្រីអាមេរិក៖ អ៉ីរ៉ង់បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៉ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែទូលំទូលាយ**លោក ដូណាល់ ត្រាំ បានជំទាស់ទៅនឹងផែនការមួយរបស់អ៉ីស្រាអែល ដើម្បីសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei

ចំណេះដឹងគួរស្វែងយល់! សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!

១. អ្វីទៅជាជំងឺមហារីកថ្លើម?
ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។ ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថា CHC (Carcinome Hépato-Cellulaire)។

២. មូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើម?
កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖
– ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម
– ជំងឺរលាកថ្លើម បេ និង សេ (B, C)
– ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត
– វិទ្យុសកម្ម
– សារធាតុគីមីមួយចំនួន
– ការសាយភាយពីសរីរាង្គដទៃ

៣. តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកថ្លើមមានដូចជា៖
– ឈឺពោះ
– អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់
– មានដុំ ដោយស្ទាបប៉ះនៅពោះ

៤. បើមានជំងឺមហារីកថ្លើម គួរធ្វើបែបណា?
មានវិធីសាស្ត្រជាច្រើន ត្រូវបានគេអនុវត្តនៅប្រទេសជឿនលឿន៖
– វិធីវះកាត់ ឬប្តូរថ្លើម
– បាញ់កាំរស្មី និងចាក់ថ្នាំគីមីដោយមិនបាច់វះកាត់ ករណីចំពោះដុំតូចៗ

៥. តើមានវិធីការពារឬទេ?
យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើម៖
– ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម
– បញ្ឈប់ការពិសារស្រា និងបារី
– តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យាកំណើត
– កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព

ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង