បេឡារុស្ស កំពុងបង្កើនកម្លាំងយោធា ដើម្បីការពារការរៀតជ្រែកពីខាងក្រៅ
មីនស៍៖ ប្រធានាធិបតីនៃប្រទេសបេឡារូសលោក Alexander Lukashenko បានចេញសេចក្តីណែនាំរបស់ខ្លួនទៅកាន់រដ្ឋាភិបាលទីក្រុងមីនស៍ ដើម្បីអាចបង្កើតកម្លាំងយោធាបន្ថែមទៀតក្នុងការរារាំង និងការពារការជ្រៀតជ្រែកពីសំណាក់ជនបរទេស។
នៅក្នុងនោះផងដែររដ្ឋមន្ត្រីក្រសួងការពារជាតិលោក Viktor Khrenin ក៏បានអះអាងដែរថាលោកប្រធានាធិបតីបានចេញបញ្ជារួចទៅហើយដើម្បីបង្កើតកម្លាំងថ្មីមួយទៀតនៅភាគខាងត្បូងព្រំដែនជាមួយនឹងប្រទេសអ៊ុយក្រែន។
លោក Khrenin បានបន្តទៀតថា “ពួកយើងអាចមើលឃើញវាថាគឺជាកិច្ចការងារដ៏សំខាន់នៅពេលនេះ។រឿងសំខាន់បំផុតនោះគឺយើងត្រូវតែមានមនុស្សនិងសព្វាវុធឲ្យរួចរាល់ខណៈដែលយោធាបច្ចុប្បន្នក្នុងប្រទេសមានត្រឹមតែជាង៦ម៉ឺននាក់និងបម្រុងដល់ទៅ ៣៤ម៉ឺននាក់”៕