**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីរំលឹកទិវាខួបអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ

ភ្នំពេញ៖ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅឯមន្ទីរពេទ្យបង្អែកខេត្ត មានកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលដឹកនាំដោយ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីរំលឹកទិវាខួបអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ និងមានការចូលរួមពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែង ក្រុមការងារ ស.ស.យ.ក ខេត្ត និស្សិតសាលាភូមិភាគ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តម សរ សុពុត្រា បានថ្លែងរលឹកឡើងវិញនូវប្រវត្តិសាស្រ្តនៃការបង្កើតថ្ងៃទី២ ធ្នូ បើសិនគ្មានថ្ងៃ២ ធ្នូ ទេ ក៏គ្មានថ្ងៃ ៧ មករា នោះដែរ, ២ ធ្នូ និង ៧មករា គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យប្រទេសកម្ពុជាចាកចេញពីរបបប្រល័យពូជ សាសន៍ខ្មែរក្រហម ហើយអាចឲ្យយើងរួមគ្នាកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ មានសុខសន្តិភាពរហូតមកដល់ថ្ងៃនេះ។ រណសិរ្ស ២ ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

នាឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជំរុញលើកទឹកចិត្តឲ្យមន្រ្តីរាជការ កងកម្លាំង សិស្សនិសិត្ស ក្រុមហ៊ុនឯកជន ប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យបានច្រើននឹងជាប្រចាំ ក្នុងការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស ។

ឯកឧត្តម បានថ្លែងថា «ឈាម គឺជាជីវិត! អំណោយឈាម គឺជាអំណោយជីវិត!» ។ ការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្សនេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ដ៍មានតំលៃបំផុត ដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់គ្នា។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ការបរិច្ចាគឈាមមានអត្ថប្រយោជន៍ជួយដល់សង្គម ជួយអ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ម្យ៉ាងវិញទៀតវាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៍បានថ្លែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់មន្ត្រីរាជការ បុគ្គលិក នៃមន្ទី៛ពេទ្យបង្អែកខេត្ត ដែលបានខិតខំរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ និងបានចូលរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាល កាន់តែមានភាពល្អប្រសើរឡើង។ ជាមួយគ្នានេះ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនស្ម័គ្រចិត្ត បរិច្ចាគឈាមទាំងអស់ ដែលបានផ្តល់ឈាម កំពុងផ្តល់ឈាម និងបន្តផ្តល់ឈាមដោយទៀងទាត់ ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្សផងដែរ៕

អត្ថបទដែលជាប់ទាក់ទង