**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ការគំរាមកំហែងពន្ធរបស់លោក ត្រាំ អាចនាំឱ្យមានការឡើងថ្លៃទំនិញ និងធ្វើឱ្យពាណិជ្ជកម្មពិភពលោក មានភាពស្មុគស្មាញ

ប៉េកាំង៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក រហូតដល់ពួកគេ ទប់ស្កាត់គ្រឿងញៀន និងជនចំណាកស្រុកឆ្លង កាត់ព្រំដែន ។ អ្នករិះគន់អះអាងថា ពន្ធគយនឹងធ្វើឱ្យប៉ះពាល់ ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធ្វើឱ្យទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មជិតស្និទ្ធបំផុតរបស់ខ្លួន។

សេដ្ឋវិទូបានឲ្យដឹងថា អាជីវកម្មនឹងមានជម្រើសតិចតួច និងគ្មានអ្វីក្រៅតែពីផ្ទេរការចំណាយបន្ថែមដល់អ្នកប្រើប្រាស់ ដែលនាំឱ្យមានការឡើងថ្លៃយ៉ាងសំខាន់ សម្រាប់វត្ថុសំខាន់ៗ វិសមភាពខ្ពស់ និងជម្រើសអ្នកប្រើប្រាស់តិច។ លោក James Knightley ប្រធានសេដ្ឋវិទូអន្តរជាតិនៅ ING ដែលជាស្ថាប័នហិរញ្ញវត្ថុបានឲ្យដឹងថា ពន្ធដែលបានស្នើឡើងដោយលោក ត្រាំ នៅដើមសប្តាហ៍នេះ អាចធ្វើឱ្យអ្នកប្រើប្រាស់អាមេរិក គ្រប់រូបខាតបង់រហូតដល់ ៨១០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អ្នកទិញរថយន្តទំនងជាប្រឈមមុខនឹងការឡើងថ្លៃកាន់តែខ្លាំង ដែលធ្វើឲ្យទីផ្សារប្រកួតប្រជែងរួចទៅហើយ ដែលការចំណាយបានកើនឡើង លើសពីលទ្ធភាព សម្រាប់មនុស្សជាច្រើន។ ជាមួយនឹងតម្លៃជាមធ្យម នៃយានជំនិះថ្មីនាពេលបច្ចុប្បន្នប្រហែល ៤៨,០០០ ដុល្លារ ការចំណាយបន្ថែមពីពន្ធគយ អាចជំរុញឱ្យម្ចាស់ រថយន្តកាន់តែឆ្ងាយទៅៗ សម្រាប់មនុស្សជាច្រើន។

អ្នកវិភាគ Bernstein លោក Daniel Roeska បានឲ្យដឹងថា ក្រុមហ៊ុនរថយន្ដដូចជា Volkswagen, Stellantis, General Motors និង Ford ត្រូវបានគេរំពឹងថា នឹងរងការវាយប្រហារខ្លាំងបំផុតដោយពន្ធដែលបានស្នើឡើង។ លោកថា “ពន្ធ ២៥ ភាគរយលើម៉ិកស៊ិក និងកាណាដា នឹងធ្វើឱ្យឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ។

ខណៈពេលដែលផលប៉ះពាល់សេដ្ឋកិច្ច នៅក្នុងសហរដ្ឋអាមេរិកមានសារសំខាន់ ផលប៉ះពាល់នៃពន្ធគយបែបនេះ នឹងបន្តរីករាលដាលពាសពេញពិភពលោក។ ក្រុមហ៊ុនផលិតកាណាដា ជាពិសេសនៅក្នុងឧស្សាហកម្មរថយន្ត និងដែកថែប បារម្ភថា ការចំណាយបន្ថែមនឹងធ្វើឱ្យផលិតផល របស់ពួកគេមានការប្រកួត ប្រជែងតិចនៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលមានចំណែក សម្រាប់ការនាំចេញភាគច្រើន របស់ប្រទេសកាណាដា ៕

អត្ថបទដែលជាប់ទាក់ទង