**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស បានអញ្ជើញទៅពិនិត្យស្ថានភាពអភិវឌ្ឍន៍ចលនាភូមិគំរូ ក្នុងក្របខ័ណ្ឌគម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA), តំណាងអង្គការទស្សនពិភពលោក, អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅតាមទីតាំងមួយចំនួន រួមមាន៖ បង្គន់អនាម័យបរិយាបន្ន ១ខ្នង មាន ៣បន្ទប់ ក្នុងសាលាបឋមសិក្សា ហ៊ុន សែន សង្កែ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង, ពិនិត្យស្ថានភាពដាំបន្លែរបស់ក្រុមកសិករ ២កន្លែង ក្នុងភូមិល្វា និងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ មានក្រុមកសិករចំនួន ៤ក្រុម សមាជិកសរុប ៦៦នាក់ ព្រមទាំងបានពិនិត្យទីកន្លែងលក់បន្លែសហគមន៍ ១កន្លែង ស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ដែលមានសមាជិកលក់បន្លែសរុប ១៥៣នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការចុះដល់មូលដ្ឋានប្រជាពលរដ្ឋដល់ទីកន្លែងនេះ គឺដើម្បីពិនិត្យ និងស្វែងយល់អំពីស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ ការបង្កបង្កើនផល និងការបង្កើនប្រាក់ចំណូលតាមគ្រួសារ ជាពិសេសដើម្បីស្វែងយល់អំពីផលលំបាក ការប្រឈមនានា ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ក្នុងគោលបំណងផ្ដល់នូវដំណោះស្រាយស្របតាមតម្រូវការ និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ជូនផងដែរថា ទីតាំងដែលពិនិត្យស្ថានភាពនាឱកាសនោះ គឺស្ថិតនៅក្នុងគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ”ឬ“គម្រោងភូមិសន្តិភាព” ជាជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េ និងសម្របសម្រួលទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គម្រោងនេះអនុវត្តរយៈពេល ០៥ឆ្នាំ (២០២២-២០២៦) ដែលមានខេត្តគោលដៅចំនួន ៣គឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែលមានភូមិគោលដៅសរុបចំនួន ៣០ភូមិ។ ដោយឡែកក្នុងខេត្តបន្ទាយមានជ័យ គម្រោងបានជ្រើសរើសភូមិចំនួន ១២ភូមិ រួមមាន៖ ភូមិពន្លៃថ្មី ភូមិចែង និងភូមិប្រិយ៍ ឃុំទ្រាស, ភូមិតេជោភ្នំឆ័ត្រ ភូមិខ្វាវលិច និងភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក, ភូមិភ្នំរូង ភូមិចំបក់ ភូមិសង្កែ ឃុំបឹងបេង, ភូមិវាលហាត់ ភូមិថ្មី និងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

ទីតាំងទាំងនេះ កាលពីអតីតកាលជាដែលធ្លាប់ទទួលការញាំញី ដោយសង្គ្រាមរាំរ៉ៃ និងការគំរាមកំហែងដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែបច្ចុប្បន្នត្រូវបានយកចិត្តទុកដាក់ឱ្យមានការអភិវឌ្ឍ ធ្វើឱ្យប្រជាជនរស់នៅក្នុងជីវភាពធូរធារ និងសម្បូរសប្បាយ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នាពេលបច្ចុប្បន្ន ៕

អត្ថបទដែលជាប់ទាក់ទង