**ក្រសួងវប្បធម៌ ចេញសេចក្តីជូនដំណឹងស្តីពី ការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ**សម្តេចតេជោ សម្តែងនូវអំណរសាទរចំពោះ «ក្រមាខ្មែរ» ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាសង់ស្យុង**ស្ពានអាកាសភ្លោះ សម្តេចធិបតី គ្រោងនឹងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ នៅចិន**ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន៖ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចរយៈពេលវែង**កម្លាំងអាវុធហត្ថ ចុះបំបែកសំបុកក្រុមជនឆបោកយ៉ាងសកម្មតាមរយៈការលក់ទំនិញ នៅតាមបណ្តារាជធានី-ខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តសៀមរាប**វិវាទទិញលក់អចលនវត្ថុ​រ៉ាំរ៉ៃ​ និងស្មុគស្មាញ ដែលអូសបន្លាយអស់រយៈពេលជាង១៣ឆ្នាំ មួយករណីទៀត​ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ**លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន បើកកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក**ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានភារកិច្ចថ្មីគឺជួយនាយករដ្ឋមន្រ្តីពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**តំបន់ប្រតិបត្តិការសឹករងកែប បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ដល់នាយទាហាននាយទាហានរង និងពលទាហាន។**អ៊ីស្រាអ៊ែល ប្រកាសទិញយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យភាពទំនើបដែលមានតម្លៃរហូត ៤០លានដុល្លារ ពីក្រុមហ៊ុន Elbit Systems**យោធារុស្ស៊ី បាញ់បង្ហោះមីស៊ីលល្បឿនលឿន ជាងសំឡេង នៅក្នុងសមយុទ្ធហ្វឹកហាត់ នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ**សមាជិក NATO កំពុងតែទន្ទឹងរង់ចាំមើលរដ្ឋបាលលោក ត្រាំ ចូលកាន់អំណាច មុនសម្រេចចិត្តលើការអញ្ជើញអ៊ុយក្រែន**ក្រុមហ៊ុនផលិតបន្ទះឈីបចិន ថាពួកគេអាចទប់ទល់នឹងការគ្រប់គ្រងនាំចូលថ្មី របស់អាមេរិក**រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»**នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ផ្អាកដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង**អង្គការសហប្រជាជាតិ ប្រកាសអំពាវនាវរក ថវិកា ៤៧ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយ ក្នុងឆ្នាំ២០២៥

ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌា ខាតបង់ប្រាក់ជិត ៥៥ពាន់លានដុល្លារ ពីផ្សារហ៊ុនក្រោយអាមេរិកចោទប្រកាន់ពីបទបោកប្រាស់

ញូវដែលី៖ បើយោងតាមកាសែត Channel News Asia ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនបានបាត់បង់តម្លៃទីផ្សារហ៊ុនរបស់ខ្លួនជិត ៥៥ពាន់លានដុល្លារចាប់តាំងពីរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចោទប្រកាន់ស្ថាបនិកនិងមន្ត្រីដទៃទៀត ពីរបស់ក្រុមហ៊ុនពីបទបោកប្រាស់កាលពីសប្តាហ៍មុន។

ដីកាចោទប្រកាន់ដ៏ភ្ញាក់ផ្អើលរបស់អាមេរិក កាលពីថ្ងៃទី២០ ខែវិច្ឆិកានៅទីក្រុងញូវយ៉ក បានចោទប្រកាន់មហាសេដ្ឋីលោក Gautam Adani ដែលជាស្ថាបនិករបស់ក្រុមហ៊ុន និងអ្នកក្រោមបង្គាប់ជាច្រើននាក់ ពីបទបំភាន់អ្នកវិនិយោគអន្តរជាតិ ដោយចេតនាដែលជាផ្នែកមួយនៃគម្រោងសូកប៉ាន់។

ដីកាចោទប្រកាន់នេះបានឱ្យដឹងថា ពួកគេបាន «រៀបចំគម្រោងមួយដើម្បីផ្តល់ជូន ផ្តល់សិទ្ធិអំណាច ផ្តល់សំណូក និងសន្យាផ្តល់សំណូកដល់មន្ត្រីរដ្ឋាភិបាលឥណ្ឌា»។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមហ៊ុន Adani Group ថា ក្រុមហ៊ុនដែលបដិសេធការចោទប្រកាន់នេះបានឱ្យដឹងថា៖ «ចាប់តាំងពីការចោទប្រកាន់របស់ក្រសួងយុត្តិធម៌ របស់សហរដ្ឋអាមេរិកមក ក្រុមហ៊ុនបានទទួលរងការខាតបង់ជិត ៥៥ពាន់លានដុល្លារពីមូលធននីយកម្មទីផ្សាររបស់ខ្លួន នៅទូទាំងក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន ១១របស់ខ្លួន»។

លោក Gautam Adani អាយុ ៦២ឆ្នាំត្រូវបានគេសង្ស័យថា បានចូលរួមក្នុងគម្រោងសំណូលដែលមានទឹកប្រាក់ចំនួន ២៥០លានដុល្លារអាមេរិក ដើម្បីទទួលបានកិច្ចសន្យារដ្ឋាភិបាលដ៏កាក់កប។

ក្រុមហ៊ុន Adani Group បានបដិសេធយ៉ាងដាច់អហង្កាដោយពណ៌នា ការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន» ប៉ុន្តែការចោទប្រកាន់នេះបានបណ្តាលឱ្យមានការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Adani យ៉ាងច្រើននៅទីក្រុងបុមបៃកាលពីសប្តាហ៍មុន ដោយមានការផ្អាកការជួញដូរជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង