**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ

តុលាការរដ្ឋធានីប៉េកាំង កាត់ទោសអ្នកកាសែតជើងចាស់ម្នាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំពី «បទចារកម្ម»

ប៉េកាំង៖ តុលាការរដ្ឋធានីប៉េកាំង បានកាត់ទោសអ្នកសារព័ត៌មានរដ្ឋចិនជើងចាស់ម្នាក់ឈ្មោះ ដុង យូយូ (Dong Yuyu) នៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំពី«បទចារកម្ម» ខណៈក្រុមគ្រួសាររបស់លោក ចាត់សាលក្រមនេះថាជា«រឿងក្ដីអយុត្តិធម៌ធ្ងន់ធ្ងរ»។

ក្លឹបសារព័ត៌មានជាតិអាម៉េរិក បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប៉ូលិសនៅក្នុងរដ្ឋធានីប៉េកាំង បានសម្រេចឃុំខ្លួនអតីតនិពន្ធនាយក និងអ្នកកាសែតស្ថាប័នសារព័ត៌មាន Guangming Daily កាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅពេលដែលលោកកំពុងទទួលទានអាហារថ្ងៃត្រង់ជាមួយអ្នកការទូតជប៉ុន ក្រោយមកលោកក៏ត្រូវបានចោទប្រកាន់ពីបទចារកម្ម។

ជុំវិញរឿងរ៉ាវនេះ គ្រួសាររបស់អ្នកការសែតជើងចាស់រូបនេះ បានអះអាងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖«ការកាត់ទោសលោក យូយូ ឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំដោយគ្មានភស្តុតាង គឺជាសារប្រកាសប្រាប់ពិភពលោកអំពីភាពអយុត្តិធម៌នៅក្នុងប្រទេសចិន»។

ក្រុមគ្រួសាររបស់លោកបានបន្ថែមថា៖«សាលក្រមថ្ងៃនេះ គឺជាភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែចំពោះលោក យូយូ និងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងចំពោះអ្នកសារព័ត៌មានចិនទាំងអស់»។

លោក បេ លីយី (Beh Lih Yi) អ្នកគ្រប់គ្រងកម្មវិធីអាស៊ីនៅគណៈកម្មាធិការការពារអ្នកសារព័ត៌មានបានអះអាងថា៖«អាជ្ញាធរចិន ត្រូវតែលុបចោលសាលក្រមដ៏អយុត្តិធម៌នេះ ហើយការពារសិទ្ធិរបស់អ្នកសារព័ត៌មានក្នុងការធ្វើការដោយសេរី និងសុវត្ថិភាពនៅក្នុងប្រទេសចិន។

លោក ដុង យូយូ គួរតែជួបជុំគ្រួសារលោកវិញជាបន្ទាន់»។ មែនទែនទៅ លោក ដុង តែងផ្លាស់ប្ដូរយោបល់ និងគំនិតផ្ទាល់ជាមួយអ្នកការទូតមកពីស្ថានទូត និងអ្នកសារព័ត៌មានផ្សេងៗ។

ទន្ទឹមគ្នានេះ អង្គការមិនមែនរដ្ឋាភិបាល(NGOs) តស៊ូមតិសេរីភាពសារព័ត៌មាន បានអំពាវនាវឱ្យមានការដោះលែង ដោយមានអ្នកសារព័ត៌មាន អ្នកសិក្សា និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាង៧០០នាក់ បានចុះហត្ថលេខាលើញត្តិតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីឱ្យលោក ដុង យូយូ មានសេរីភាព។ គួររំឭកថា កាល ពី ខែ កុម្ភៈ តុលាការរដ្ឋធានី ប៉េកាំង បាន កាត់ ទោស ប្រហារ ជីវិត អ្នក និពន្ធ ជនជាតិ អូស្ត្រាលី និង ជា អ្នក សរសេរ ប្លុក គាំទ្រលទ្ធិប្រជាធិបតេយ្យ លោក យ៉ាង ហេងជុន (Yang Hengjun) ពីបទចោទ ប្រកាន់ ចារកម្ម៕

អត្ថបទដែលជាប់ទាក់ទង