**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី

កៀវ៖ កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ខ្លួនកំពុងតែធ្វើការលើកិច្ចប្រឹងប្រែងអភិវឌ្ឍ ប្រព័ន្ធការពារដែនអាកាសប្រភេទថ្មី ដើម្បីទប់ទល់ហានិភ័យថ្មីៗ បន្ទាប់ពីរុស្ស៉ីបានចាប់ផ្តើមប្រើប្រាស់ មីស៉ីលបាលិស្ទីគល្បឿនលឿនជាងសំឡេងស៊េរីថ្មី ក្នុងសង្រ្គាមដែលអូសបន្លាយពេល ៣៣ខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានលើកឡើងថា ការធ្វើតេស្តសព្វាវុធថ្មី ក្នុងគោលបំណងបំភិតបំភ័យប្រទេសដទៃ គឺជាឧក្រិដ្ឋកម្មអន្តរជាតិ ហើយលោកបានអំពាវនាវជាថ្មី ឱ្យមានការឆ្លើយតបធ្ងន់ៗ និងប្រាកដប្រជាពីសំណាក់អន្តរជាតិ ដើម្បីរារាំងកុំឱ្យរុស្ស៉ីពង្រីកសង្រ្គាមបន្ថែមទៀត។

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា ជំនួសមុខឱ្យរូបខ្ញុំ ក្រសួងការពារជាតិអ៊ុយក្រែន កំពុងជួបពិភាក្សារួចស្រេច ជាមួយបណ្តាដៃគូរបស់យើង ស្តីពីការអភិវឌ្ឍប្រព័ន្ធការពារអាកាសថ្មី ដែលមានសមត្ថភាពការពារអាយុជីវិត ពីហានិភ័យថ្មីៗ។ នៅពេលដែលបុគ្គលម្នាក់ ចាប់ផ្តើមប្រើប្រាស់ប្រទេសដទៃ សម្រាប់ការធ្វើតេស្តមីស៉ីលថ្មីៗរបស់ខ្លួន ក្នុងបំណងបំភិតបំភ័យ វាច្បាស់ណាស់គឺជាឧក្រិដ្ឋកម្មអន្តរជាតិ។

ជាចុយក្រោយ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ពិភពលោកចាំបាច់ត្រូវតែរួមគ្នា បង្កើតការឆ្លើយតបដែលមានទម្ងន់ហើយប្រាកដប្រជាមួយ ដើម្បីអាចធ្វើឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កោតខ្លាចពិតប្រាកដ ហើយមិនហ៊ានពង្រីកសង្រ្គាមទៀត ព្រោះដឹងថា លោកនឹងត្រូវប្រឈមមុខជាមួយផលវិបាកជាក់ស្តែង នៃសកម្មភាពរបស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង