**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះការរៀបចំរបស់កម្ពុជានូវសេចក្តីព្រាងធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។

សម្តេច សង្ឃឹមថា ធម្មនុញ្ញសន្តិភាពនេះ នឹងទទួលបាននូវការឯកភាពយល់ព្រមពីសម័យប្រជុំពេញអង្គរបស់ IPTP ហើយ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរៀបចំ និងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់សមាជិក ដែលជាការចាំបាច់បំផុតក្នុងការកសាង និងថែរក្សាសន្តិភាព ក្នុងខណៈដែលសភាពការណ៍ពិភពលោកកំពុងជួបការលំបាក និងភាពស្មុគស្មាញយ៉ាងខ្លាំង។

នៅក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រយ៉ាងខ្លាំងខ្លារបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមនានារបស់អាស៊ានពាក់ព័ន្ធនឹងសន្តិភាព និងភាពអត់ឱន និងទទួលស្គាល់ពីភាពដឹកនាំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំ IPTP។

ឯកឧត្តម ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះធម្មនុញ្ញសន្តិភាពដើម្បីប្រជាជន និងភពផែនដី ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងដាក់ចេញដោយ សម្តេចតេជោ ដែលនឹងត្រូវបានអនុម័តនៅសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ដែលគ្របដណ្តប់លើសសរស្តម្ភសំខាន់ចំនួនប្រាំរួមមាន ការទប់ស្កាត់ជម្លោះ វឌ្ឍនភាពនៃការកសាងសន្តិភាពនិងកិច្ចសម្របសម្រួលល្អ យុត្តិធម៌អន្តរកាល ការកសាងឡើងវិញក្រោយជម្លោះ និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

ឯកឧត្តម កៅ គឹមហួន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសសរស្តម្ភទាំងប្រាំនៃធម្មនុញ្ញសន្តិភាព ក្នុងការផ្ដល់ជូនជាកម្លាំងចលករកាន់តែប្រសើរ ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញតម្លៃរួមក្នុងសន្តិភាពនិងភាពអត់ឱន ជំរុញសន្តិសុខធនធាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របទៅនឹងគោលដៅអាទិភាពរបស់អាស៊ានផងដែរ។

ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្តេចតេជោ អំពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកម្ពស់សន្តិភាព គ្របដណ្ដប់លើសសរស្តម្ភទាំង៣របស់អាស៊ាន ដោយរួមមានការប្រកាសជាផ្លូវការនូវគោលនយោបាយជាច្រើន រួមទាំងសេចក្តីប្រកាសទីក្រុងម៉ានីល ដើម្បីប្រឆាំងនឹងការកើនឡើងនៃភាពជ្រុលនិយម ការប្រើប្រាស់អំពើហិង្សា សេចក្តីប្រកាសអាស៊ានស្ដីអំពីវប្បធម៌ ការធ្វើឱ្យសង្គមមួយមានសន្តិភាព បរិយាប័ន្ន ភាពធន់ ភាពជោគជ័យ និងសុខដុមរមនា ព្រមទាំងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្ដីពីការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងការឆ្លើយតបនឹងវិបត្តិនានា ក្នុងខណៈដែលជម្លោះ និងភាពតានតឹងនៅតែបន្តកើតមាននៅតំបន់នានា និងជាពិសេសការប្រែប្រួលនៃអភិក្រមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចប្រជុំនានារបស់អាស៊ានផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ធម្មនុញ្ញសន្តិភាព និងបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រមូលធាតុចូល និងបញ្ញាញាណពីគ្រប់ច្រកល្ហក ដែលត្រូវបានដាក់បញ្ចូលជាកញ្ចប់ និងជាផែនទីចង្អុលផ្លូវមួយដែលកម្ពុជារួមគ្នាតាក់តែងឡើង។

សម្តេចតេជោ ក៏បានកត់សម្គាល់ការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗកន្លងទៅនេះដែលបានប៉ះពាល់ដល់ប្រទេសសមាជិកអាស៊ាន រួមមានកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានសម្តែងនូវក្តីរីករាយ ដែលរាល់ការផ្តួចផ្តើមរបស់កម្ពុជា តែងតែទទួលបានការស្វាគមន៍ ទទួលយក និងគាំទ្រពីបណ្តាប្រទេសនានា។

សម្ដេចតេជោ បានសម្តែងនូវក្តីសោមនស្ស និងមានមោទនភាព ដែលសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការចូលរួមពីបណ្ដាប្រទេសជាច្រើនរួមមាន អាហ្វ្រិក អាមេរិកឡាទីន គណបក្សនយោបាយនិយមកណ្ដាល និងថ្នាក់ដឹកនាំកំពូលៗជាច្រើនទៀត។

សម្តេចតេជោ ក៏បានធ្វើការកត់សម្គាល់ខ្ពស់ចំពោះសភាពការណ៍តានតឹង និងពិបាកប៉ាន់ស្មាននៅលើពិភពលោក ដែលតែងតែបង្កការលំបាកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍនានា ស្របនឹងពាក្យថា “ដំរីជល់គ្នាងាប់ស្មៅ”។ សម្តេចតេជោ ក៏បានបញ្ជាក់ថា នាពេលកន្លងទៅ នៅទីក្រុងដាវូស សម្តេចតេជោ បានថ្លែងថា អាស៊ានមិនត្រូវធ្វើជាស្មៅឱ្យគេជាន់នោះទេ។

សម្តេចតេជោ ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក។

សម្តេចតេជោ បានសម្ដែងនូវមោទនភាពក្នុងក្របខណ្ឌអាស៊ាន ដែលរហូតមកទល់នឹងពេលនេះ កម្ពុជា បានដើរនៅតួនាទីដ៏សំខាន់ និងបានផ្ដួចផ្ដើមគំនិតជាច្រើន ហើយឯកសារសំខាន់ៗ និងសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលជាច្រើនត្រូវបានដាក់ចេញពីរាជធានីភ្នំពេញ និងតែងទទួលបាននូវការគាំទ្រជាបន្តបន្ទាប់។

ជាចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ទទួលបានជោគជ័យនៅក្នុងបេសកកម្មរបស់ឯកឧត្តម ៕

អត្ថបទដែលជាប់ទាក់ទង