**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

ព្យុងយ៉ាង៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយនៅថ្ងៃសុក្រទី២២ ខែវិច្ឆិកានេះ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទប្រកាន់សហរដ្ឋអាម៉េរិក ថាបានបង្កើនភាពតានតឹង និងការបង្កហេតុកាន់តែខ្លាំងនៅជ្រោយឧបទ្វីបកូរ៉េ ដោយរបបព្យុងយ៉ាងបានបន្ថែមល្បោយថា«ឧបទ្វីបកូរ៉េមិនដែលប្រឈមមុខនឹងហានិភ័យ នៃសង្គ្រាមនុយក្លេអ៊ែរដូចពេលនេះទេ គ្រប់យ៉ាងមកពីស្នាដៃសហរដ្ឋអាម៉េរិក»។

នៅឯការតាំងពិពណ៌យោធា កាលពីថ្ងៃព្រហស្បតិ៍ទី២១វិច្ឆិកា នៅរដ្ឋធានីព្យុងយ៉ាង លោក គីម ជុងអ៊ុន លើកឡើងថា ពីមុន! លោកធ្លាប់មានបទពិសោធចរចាជាមួយរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែវ៉ាស៊ីនតោនគ្មានអ្វីក្រៅតែបង្ហាញពីគោលនយោបាយ ឈ្លានពាន និងអរិភាព ប្រឆាំងនឹងរដ្ឋធានីព្យុងយ៉ាងនោះទេ។

លើសពីនេះ លោកសង្កត់ធ្ងន់ថា៖«មិនដែលធ្លាប់មានភាគីណាមួយអុចភ្លើងសង្រ្គាមនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េដ៏គ្រោះថ្នាក់ និងស្រួចស្រាវបែបនេះពីមុនមកទេ។ យើងបានព្យាយាមចរចាជាមួយអាម៉េរិកតាមដែលអាចធ្វើបាន ប៉ុន្តែអ្វីដែលយើងដឹងច្បាស់ពីលទ្ធផល គឺមិនមែនជាឆន្ទៈរបស់មហាអំណាចក្នុងការរួមរស់ក្នុងពិភពលោកតែមួយនោះទេ។ ផ្ទុយទៅវិញ អាម៉េរិកសម្ញែងអំណាច គោលនយោបាយឈ្លានពាន និងអរិភាពចំពោះយើងដែលមិនអាចផ្លាស់ប្ដូរបាន»។ នេះបើតាម KCNA។

មែនទែនទៅ លោក គីម បានអំពាវនាវឱ្យមានការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសព្វាវុធទំនើបបំផុត ហើយបានប្តេជ្ញាបន្តពង្រឹងសមត្ថភាពការពារជាតិ ដើម្បីពង្រឹងជំហរយុទ្ធសាស្ត្ររបស់ប្រទេស។

ការអំេពាវនាវរបស់លោក គីម កើតឡើងចំពេលមានការរិះគន់ពីអន្តរជាតិដូចទឹកបាក់ទំនប់ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងរបបព្យុងយ៉ាង និងរបបមូស្គូ ដោយកូរ៉េខាងជើង បានបញ្ជូនទាហានជាង១ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ ការណ៍នេះ កើតឡើងគាប់ជួននឹងលោក គីម បានជំរុញឱ្យយោធាបង្កើនសមត្ថភាពសម្រាប់ប្រយុទ្ធនឹងសង្រ្គាមជាក់ស្តែង ខណៈរដ្ឋធានីព្យុងយ៉ាង បានបន្ទោសសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តចំពោះការរុញភាពតានតឹងដល់ដំណាក់កាលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ៕

អត្ថបទដែលជាប់ទាក់ទង