**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឃាតកឈាមត្រជាក់ ម្នាក់ ត្រូវ បាន កាត់ទោស ប្រហារជីវិត ជុំវិញឃាតកម្ម ១៤ នាក់នៅថៃ

បាងកក៖ ស្ត្រីជនជាតិថៃម្នាក់ ដែលត្រូវបានគេជឿថា ជាឃាតកផ្តាច់ជីវិតមនុស្សឥតញញើតដៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រថៃ ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃពុធទី២០វិច្ឆិកា ពីបទបំពុលមិត្តភក្ដិដោយសារធាតុពុលស៊ីយ៉ានចំនួន ១៤នាក់ ខណៈម្នាក់ទៀតកំពុងសង្គ្រោះអាយុជីវិត។

ឃាតកឈាមត្រជាក់ សារ៉ារ៉ាត់ រង្ស៊ីវុត្ថាផន អាយុ៣៦ឆ្នាំ ជាអ្នកញៀនល្បែងអនឡាញត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់រាប់ពាន់ដុល្លារពីជនរងគ្រោះ មុនពេលសម្លាប់ពួកគេដោយសារធាតុគីមី។ តុលាការរាជធានីបាងកក បានកាត់ទោសឃាតករូបនេះកាលពីថ្ងៃពុធពីបទបំពុលសម្លាប់មិត្តភក្ដិមានឈ្មោះថា ស៊ីរីផន កាន់វង់ (Siriporn Kanwong)។

គួររំឭកថា អ្នក ទាំង ពីរ បាន ជួប គ្នា នៅ ជិតរាជធានី បាងកក កាល ពី ខែ មេសា ឆ្នាំ មុន ដើម្បី ធ្វើបុណ្យប្រលែង ត្រី ចូល ទន្លេម៉ែក្លង(Mae Klong)។ គួរឱ្យសង្វេគ លោកស្រី ស៊ីរីផន បានដួលស្លាប់ភ្លាមៗ ខណៈអ្នកស៊ើបអង្កេតបានរកឃើញដាននៃសារធាតុស៊ីយ៉ាននៅក្នុងខ្លួនសាកសព ខណៈសារធាតុពុលស៊ីយ៉ាននេះផ្សំឡើងពីសារធាតុប្រហែល២០០ប្រភេទបញ្ចូលគ្នា។ ជាមួយគ្នា ម្តាយជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានទាំងទឹកភ្នែកថា៖«ម៉ែចង់ប្រាប់កូនស្រីថា ម៉ែនឹកកូនខ្លាំងណាស់ ហើយយុត្តិធម៌មានហើយសម្រាប់កូនស្រីនៅថ្ងៃនេះ»។

ប៉ូលិសបញ្ជាក់ថា ឃាតករូបនេះមានលុយលេងល្បែងដោយការខ្ចីប្រាក់ពីជនរងគ្រោះ ហើយមុនពេលសម្លាប់ ឃាតករបានខ្ចីលុយ៩ពាន់ដុល្លារ លួចគ្រឿងអលង្ការ និងទូរសព្ទដៃរបស់ជនរងគ្រោះទៀតផង។ គួររំឭកថា ឃាតកគ្មានបេះដូងនេះ បានល្បួង មនុស្ស១៥នាក់ ដើម្បី បំពុលសម្លាប់ ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ លើសពីនេះ នាងត្រូវប្រឈមមុខនឹងការកាត់ទោសជុំវិញឃាតកម្មចំនួន១៣ករណីដាច់ដោយឡែកពីគ្នា ហើយត្រូវបានចោទប្រកាន់ពីបទល្មើសសរុបប្រហែល៨០ករណី។

ជុំវិញបញ្ហានេះ មេធាវីរបស់គ្រួសារជនរងគ្រោះអះអាងថា អតីតស្វាមីរបស់ឃាតក ដែលមានងារជាវរសេនីយ៍ទោត្រូវបានកាត់ទោសឱ្យជាប់គុក១៦ខែ និងអតីតមេធាវីរបស់នាងម្នាក់ជាប់គុក២ឆ្នាំ ជុំវិញសកម្មភាពពាក់ព័ន្ធនឹងការសម្លាប់ជនរងគ្រោះ ស៊ីរីផន។

គួរបញ្ជាក់ថា ប្រទេស ថៃ បាន ក្លាយ ជា សំបុក ឧក្រិដ្ឋកម្ម ដ៏ គួរ ឱ្យ រន្ធត់ និង ល្បី ល្បាញ ជា ច្រើន។ ជាក់ស្តែង កាលពីដើមឆ្នាំនេះ ជនបរទេសចំនួនប្រាំមួយនាក់ ត្រូវបានគេរកឃើញស្លាប់នៅក្នុងសណ្ឋាគារដ៏ប្រណិតមួយក្នុងរាជធានីបាងកក បន្ទាប់ពីមានការពុលដោយសារធាតុស៊ីយ៉ាន ដែលគេជឿថា ជាប់ពាក់ព័ន្ធនឹងបំណុលមានតម្លៃរាប់លានបាត៕

អត្ថបទដែលជាប់ទាក់ទង