**មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញរៀបរាប់លម្អិត លើការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី ជូនតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ**លោកជំទាវបណ្ឌិត ជា សិរី ចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០**ឯកឧត្តម អឿង ចន្ថា ដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារ របស់នាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស**ហ្វីលីពីន ដាក់ការតវ៉ាផ្នែកការទូតប្រឆាំងនឹងមហាយក្សចិន ជុំវិញឧប្បត្តិហេតុដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង**ពេលមានកម្មករនិយោជិតជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ តើថៅកែ ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាងជនរងគ្រោះ គួរធ្វើបែបណា?**សភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី បង្ហាញចំណាប់អារម្មណ៍ ក្នុងស្វែងរកឱកាសក្នុងការវិនិយោគ និងនាំចេញផលិតផលកម្ពុជា ទៅប្រទេសស៊ែប៊ី**រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង ក្រឡាប់នៅស្រុកអូរជ្រៅ បណ្តាលឱ្យ​មនុស្ស ១២នាក់រងរបួសធ្ងន់ស្រាល**ប.ស.ស. ផ្អាកកិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាល កងកេង មន្ទីរសម្រាកព្យាបាលរីម សុគន្ធា និងមន្ទីរសម្រាកព្យាបាល រតនៈ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើឱ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការរៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរ នាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះតាមដាន ត្រួតពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ នៅក្នុងខេត្តចំនួនពីរ**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី**សារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ គ.ជ.អ.ប. បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ​ និងឧបករណ៍ឌីជីថល លើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម និងគំរូភូមិឆ្លាតវៃ**ឯកឧត្តម ប៉ូលី ដា ដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ត្រៀមរៀបចំអបអរសាទរខួប​អនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**គ.ជ.ប ប្រកាសពីវិធានការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ **ឯកឧត្តម ជា វុទ្ធី អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី**រដ្ឋបាលខេត្ត ជូនដំណឹងពីការទទួល និងដាក់ពាក្យសុំចូលរួមប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ក្នុងឱកាសរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរី ខេត្តសៀមរាប ឆ្នាំ២០២៤**រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ផ្ដាំផ្ញើឱ្យប្រធានមន្ទីរសាធារណការខេត្តស្វាយរៀងថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង**ចិន លុបចោលការរឹតបន្តឹងពាណិជ្ជកម្ម លើរោងចក្រកែច្នៃសាច់ របស់អូស្ត្រាលី**អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមានពីហានិភ័យនៃកិច្ចគាំពារនិយម ចំពោះចក្ខុវិស័យកំណើនសេដ្ឋកិច្ចពិភពលោក

ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលទៅកាន់លោក ដូណាល់ ត្រាំថា កម្ពុជា-អាម៉េរិក នឹងពង្រឹងមិត្តភាពជាមួយគ្នាបន្ថែមទៀត


ភ្នំពេញ៖ ព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានថ្វាយព្រះរាជសារដល់លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតក្លាយជាប្រធាធិបតីអាម៉េរិកសាជាថ្មី។

ក្នុងព្រះរាជសារចុះកាលបរិច្ឆេទថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះបន្ទូលទៅកាន់លោកត្រាំ យ៉ាងដូច្នេះថា៖«ខ្ញុំ ជឿជាក់ថា ក្នុងអំឡុងរដ្ឋបាលរបស់ឯកឧត្តម យើង នឹងបន្តពង្រឹងចំណងមិត្តភាពរបស់យើងបន្ថែមទៀត»។

ព្រះប្រមុខរដ្ឋកម្ពុជា ទ្រង់មានព្រះរាជឱង្ការទៅលោកត្រាំទៀតថា កម្ពុជា ផ្តល់តម្លៃខ្ពស់លើទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។ សូមជម្រាបថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុទ្ធតែបានផ្ញើសារជូនលោក ដូណាល់ ត្រាំ ដើម្បីចូលរួមអបអរសាទរលោក។

ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ទៅកាន់លោកត្រាំថា៖«ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្តម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាម៉េរិកឆ្ពោះទៅរកអនាគតកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ពិភពលោកទាំងមូលផងដែរ»។ ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជម្រាបលោកត្រាំថា៖«ការវិលត្រឡប់របស់ឯកឧត្តម [មកធ្វើជាប្រធានាធិបតីនាពេលនេះ] គឺចំពេលដ៏សំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋអាម៉េរិកផង និងសម្រាប់ពិភពលោកទាំងមូលផង»។

គួររម្លឹកថា ការបោះឆ្នោតដណ្តើមតំណែងប្រធានាធិបតីអាម៉េរិកទី៤៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកា បង្ហាញថា លោក ដូណាល់ ត្រាំ បានឈ្នះលោកស្រី កាម៉ាឡា ហារីស។ លោកត្រាំ នឹងឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិកទី៤៧ជាផ្លូវ នៅខែមករា ឆ្នាំ២០២៥។ នេះជាលើកទី២ហើយ ដែលលោកក្លាយជាប្រធានាធិបតីអាម៉េរិក។ លោកធ្លាប់ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៥ កាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០២០ លោកក៏ចាញ់លោក ចូ បៃឌិន សម្រាប់តំណែងប្រធានាធិបតីអាម៉េរិកទី៤៦៕

អត្ថបទដែលជាប់ទាក់ទង