**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

អភិបាលខេត្តព្រះវិហារ អំពាវនាវឲ្យពលរដ្ឋ ភ្ញៀវអន្តរជាតិអញ្ជើញមកទស្សនាការប្រណាំងទូក និងពិធីកម្សាន្តផ្សេងៗឱ្យបានច្រើនកុះករ

ភ្នំពេញ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ភ្ញៀវអន្តរជាតិអញ្ជើញមកទស្សនាការប្រណាំងទូក និងពិធីកម្សាន្តផ្សេងៗឱ្យបានច្រើនកុះករ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការប្រណាំងទូកង និងទូកសហគមន៍ ការតាំងពិព៍ណ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តព្រះវិហារ នាថ្ងៃទី៩ វិច្ឆិកានេះ ឯកឧត្ដម គីម រិទ្ធី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គណៈកម្មការ អនុគណៈកម្មការ ក្រុមការងាររៀបចំពិធីអុំទូក ការតាំងពិព័រណ៍ ការប្រគុំតន្ត្រីរាំកម្សាន្តសប្បាយ ការបង្ហោះគោម និងអុជកាំជ្រូច និងពិធីផ្សេងៗទៀតដំណើរការបានដោយរលូន អធិកអធម និងជោគជ័យ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។

ឯកឧត្ដម អភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំពិធីបើកការប្រណាំងទូកង ទូកសហគមន៍ និងការតាំងពិព័រណ៍ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅក្នុងទំនប់៩៥ ក្រុងព្រះវិហារ នាឱកាសនេះ គឺបានប្រព្រឹត្តទៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសុខដុមរមនីយកម្ម ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រតិបត្តិតាមមាគ៌ាមរតកនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រតិបត្តិករដ៏ឆ្នើម និងជាមគ្គទេសក៍ឯកនៃគោលនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

ឯកឧត្ដម គីម រិទ្ធី បានឱ្យដឹងទៀតថា ការប្រារព្ធពិធីប្រណាំងទូកនេះឡើង ក៏ដើម្បីឱ្យខេត្តព្រះវិហារមានភាពអធិកអធមក្នុងឱកាស នៃការប្រារព្ធព្រះរាជពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងធានាបាននូវការថែរក្សាប្រពៃណីទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និងជំនឿសាសនា ដែលបុព្វបុរសបានបន្សល់ទុកឱ្យបានស្ថិតស្ថិរគង់វង្ស។

ឯកឧត្ដម អភិបាលខេត្តព្រះវិហារបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ភ្ញៀវជាតិនិងអន្តរជាតិសូមអញ្ជើញមកទស្សនាការប្រណាំងទូក ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រមជាមួយការតាំងពិព័រណ៍ផលិតផលនានា ការបង្ហោះគោម ការអុជកាំជ្រូច ពិធីដុតក្រឡាន ពិធីដាល់អំបុក ពិធីបណ្តែតប្រទីប ការប្រគុំតន្ត្រីរាំកម្សាន្តសប្បាយ និងការសម្ដែងល្ខោនបាសាក់ឱ្យបានច្រើនកុះករ ជាមួយនឹងការបើកការប្រណាំងទូកជាផ្លូវការចាប់ពីពេលនេះតទៅ៕                      

អត្ថបទដែលជាប់ទាក់ទង