**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន

នាយករដ្ឋមន្រ្តីចិន លោក Li Qiang បង្ហាញការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះកិច្ចប្រឹងប្រែងផ្សះផ្សា និងធ្វើអន្តរកាលនយោបាយ របស់ប្រទេសមីយ៉ាន់ម៉ា

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកាថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang បានបង្ហាញការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះកិច្ចប្រឹងប្រែងផ្សះផ្សា និងធ្វើអន្តរកាលនយោបាយ របស់ប្រទេសមីយ៉ាន់ម៉ា អំឡុងជំនួបពិភាក្សាជាមួយ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Li បានជួបលោក Min Aung Hlaing នៅឯទីក្រុង Kunming រដ្ឋធានីខេត្ត Yunnan ភាគនិរតីប្រទេសចិន ដែល មានព្រំប្រទល់ជាប់មីយ៉ាន់ម៉ា។ វត្តមានរបស់លោក Min Aung Hlaing នៅចិន គឺជាការធ្វើទស្សនកិច្ចលើកដំបូងបំផុតមកកាន់ ប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនេះ គិតចាប់តាំងពីរូបលោក បានដឹកនាំរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២១។ ប្រទេសអាស៊ានមួយនេះ មានធ្លាក់ទៅក្នុងភាពចលាចល និងសង្រ្គាមស៉ីវិល ចាប់តាំងពីពេលនោះមក រួមមានទាំងនៅតំបន់តាម បណ្តោយព្រំដែនជាមួយចិន។

គួរបញ្ជាក់ថា អំឡុងជំនួបពិភាក្សាគ្នា លោក Li បាននិយាយថា ចិនមានឆន្ទៈពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយមីយ៉ាន់ម៉ា ហើយមានបំណងចង់លើកកម្ពស់បន្ថែមទៀត នូវច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា។

ទន្ទឹមគ្នានោះ លោកនាយករដ្ឋមន្រ្តីចិន បានឆ្លៀតឱកាសអំពាវនាវឱ្យមីយ៉ាន់ម៉ា ការពារសុវត្ថិភាពពលរដ្ឋនិងក្រុមហ៊ុនចិន នៅក្នុងប្រទេសនេះ ហើយគូសរំលេចអំពី ភាពចាំបាច់ឱ្យប្រទេសទាំងពីរ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបទល្មើសឆ្លងព្រំដែន រួមមានល្បែងស៉ីសង និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង