**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

លោក ចូ បៃឌិន ហៅទូរស័ព្ទទៅលោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរក្រោយជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិក

បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានហៅទូរស័ព្ទទៅអបអរសាទរលោក ដូណាល់ ត្រាំ បន្ទាប់ពីបេក្ខជនមកពីគណបក្សសាធារណរដ្ឋបានឈ្នះឆ្នោត ហើយលោកសន្យាថានឹងធានាបាននូវការផ្ទេរអំណាចដោយរលូន។

អ្នកនាំពាក្យសេតវិមានបានលើកឡើងខ្លឹមសារនៃការហៅទូរស័ព្ទកាលពីថ្ងៃទី៦ ខែវិច្ឆិកា រវាងលោក បៃឌិន និងលោក ត្រាំ ថា«ប្រធានាធិបតី បៃឌិន ប្តេជ្ញាធានាឱ្យមានការផ្លាស់ប្តូរដោយរលូន និងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដើម្បីបង្រួបបង្រួមប្រទេស»។

លោក បៃឌិន ក៏បានអញ្ជើញលោក ត្រាំ ទៅកាន់សេតវិមាន និងបានទូរស័ព្ទទៅអនុប្រធានាធិបតី កាម៉ាឡា ហារីស ដើម្បីសរសើរអំពីយុទ្ធនាការជាប្រវត្តិសាស្ត្ររបស់លោកស្រី។ សេតវិមានបានបន្ថែមថា ប្រធានាធិបតីអាម៉េរិកគ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអំពីលទ្ធផលបោះឆ្នោតនៅថ្ងៃទី៧ ខែវិច្ឆិកា។

លោក Steven Cheung អ្នកនាំពាក្យយុទ្ធនាការរបស់លោក ត្រាំ លើកឡើងថា ប្រធានាធិបតីជាប់ឆ្នោតបានកោតសរសើរចំពោះការអំពាវនាវរបស់លោក បៃឌិន ដោយបន្ថែមថាកិច្ចប្រជុំរវាងភាគីទាំងពីរនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។ លោក Cheung បញ្ជាក់ថា ៖« លោក ត្រាំ កំពុងទន្ទឹងរង់ចាំកិច្ចប្រជុំនេះ»។

នៅក្នុងសារដែលបានចេញផ្សាយបន្ទាប់ពីលោកស្រី ហារីស បានទទួលស្គាល់ការបរាជ័យចំពោះលោក ត្រាំ,  ប្រធានាធិបតីអាម៉េរិកលោក បៃឌិន បានសរសើរអនុប្រធានរបស់លោកថាជា«ដៃគូដ៏អស្ចារ្យ និងជាមន្ត្រីរាជការដែលស្មោះត្រង់ និងក្លាហាន»។

លោក បៃឌិន សង្កត់ធ្ងន់ថា ៖« នៅក្នុងកាលៈទេសៈដ៏ពិសេសនោះ លោកស្រីបានឈានជើងឡើង និងដឹកនាំយុទ្ធនាការជាប្រវត្តិសាស្ត្រ ដោយបង្ហាញពីអ្វីដែលអាចធ្វើបានក្រោមការដឹកនាំដែលមានសីលធម៌ខ្ពស់ និងចក្ខុវិស័យច្បាស់លាស់អំពីប្រទេសដែលមានសេរីភាព យុត្តិធម៌ និងឱកាសកាន់តែច្រើនសម្រាប់ជនជាតិអាម៉េរិកទាំងអស់»។

ចៅហ្វាយ​សេតវិមានរូបនេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ជ្រើស​រើស​លោកស្រី ហារីស ជា​អនុប្រធាន​របស់​លោក ​គឺ​ជាការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត ដែល​លោក​មិន​ធ្លាប់​ធ្វើ។ លោក បៃឌិន បន្ថែមថា ៖« សំខាន់ជាងនេះទៅទៀត លោកស្រីនឹងបន្តធ្វើជាអ្នកដឹកនាំដែលកូនៗរបស់យើងកោតសរសើរជាច្រើនជំនាន់ទៅមុខទៀត ដោយបន្សល់ទុកនូវសញ្ញាណរបស់នាងអំពីអនាគតរបស់អាមេរិក»។

អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា និងភរិយា Michelle នៅថ្ងៃដដែលនោះ ក៏បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីជាប់ឆ្នោត  និងអនុប្រធានរបស់លោក ត្រាំ នៅលើបណ្តាញសង្គម។

លោកអូបាម៉ា និងភរិយាបានលើកឡើងតាមរយៈសំណេរលើបណ្តា្ញញសង្គមថា នេះមិនមែនជាលទ្ធផលដែលពួកគេបានរំពឹងទុកនោះទេ ដោយពិចារណាលើការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅរវាងពួកគេនិងអ្នកនយោបាយសាធារណរដ្ឋទាំងពីរ។ ទោះយ៉ាងណាក៏ដោយ ពួកគេបានសង្កត់ធ្ងន់ថា ដើម្បីរស់នៅក្នុងលទ្ធិប្រជាធិបតេយ្យ មនុស្សម្នាក់ត្រូវតែទទួលយកថា ទស្សនៈរបស់ពួកគេនឹងមិនតែងតែឈ្នះ ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ទេរអំណាចដោយសន្តិវិធី។

លោក ត្រាំ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ដោយ​ទទួល​បាន​ជ័យ​ជម្នះ​ជា​បន្តបន្ទាប់​ក្នុង​រដ្ឋ​ប្រទាញប្រទង់។ លោក​ជា​ប្រធានាធិបតី​អាម៉េរិក​ដំបូង​គេ​ក្នុង​មួយ​សតវត្ស​ដែល​បាន​កាន់​តំណែង​ពីរ​អាណត្តិ​មិន​ជាប់​គ្នា។ នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រនៅព្រឹកព្រលឹមថ្ងៃទី៦ ខែវិច្ឆិកា លោក ត្រាំ បានប្រកាសថា លោក«បានបង្កើតប្រវត្តិសាស្ត្រ» ៕

អត្ថបទដែលជាប់ទាក់ទង