អាវរងាជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន កងពលតូចថ្មើរជើងលេខ៣១
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់គ្រប់បណ្តាអង្គភាព វរសេនាតូច ការិយាល័យ ផ្នែកចំណុះ កងពលតូចថ្មើរជើងលេខ ៣១ សម្រាប់ប្រើប្រាស់ក្នុងរដូវរងារ ។
ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពល ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ក្នុងកងពលតូចថ្មើរជើង លេខ៣១ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចកាលសម្តេច តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ ៕