គ្រឹះស្ថានអប់រំឯកជនទាំង១២០ ជាសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា សម្រចមិនដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ភ្នំពេញ៖ គ្រឹះស្ថានអប់រំឯកជនទាំងអស់ ជាសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា សម្រចមិនដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី។
សូមជម្រាបថា ដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំគ្រឹះស្ថានសិក្សានៅកម្ពុជា កុំដំឡើងថ្លៃសិក្សានៅក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ ៕

