**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល៖ សូមបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍អំពីការបង្ការ និងប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែម

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត»។

សន្និសីទនាពេលនេះ បានបង្កើតជាវេទិកាដ៏មានសារៈសំខាន់មួយ ដែលបានចូលរួមពិគ្រោះ ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកឱ្យគ្នាទៅវិញទៅមកនូវចំណេះដឹង សំដៅស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅពីសកម្មភាពអនុវត្តវេជ្ជសាស្ត្រថ្មីៗ និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល ដែលមន្ត្រីសុខាភិបាលគ្រប់រូប ត្រូវមានមូលដ្ឋានចំណេះដឹងសម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន និងអាចចាប់យកឱកាស និងបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព មានទំនួលខុសត្រូវ និងប្រកបដោយមនសិការវិជ្ជាជីវៈ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំសមាជិក សមាជិកា សមាគមន៍បច្ចេកវិទ្យាជំងឺទឹកនោមផ្អែម នៅក្នុងរាជធានីភ្នំពេញ និងនៅកម្ពុជា សូមបន្តកិច្ចសហការ និងគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍអប់រំ ការបណ្តុះបណ្តាលនៅក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ គាំទ្រគ្រប់សមាគមន៍ទាំងឡាយ ដែលមានអ្នកជំនាញ ពាក់ព័ន្ធក្នុងវិស័យរបស់ខ្លួន ដោយត្រូវអញ្ជើញចូលរួម ដើម្បីជាការផ្តល់តម្លៃដល់ស្ថាប័ន និងការឈានដល់ការចែករំលែកនូវបទពិសោធន៍ដល់អង្គពិធីផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់អង្គពិធីដើម្បីធ្វើយ៉ាងណាកាត់បន្ថយអត្រាអ្នកជំងឺទឹកនោមផ្អែម ដូចខាងក្រោម៖
១) សូមឱ្យធ្វើការជ្រើសរើសទុកដាក់ទាំងវិទ្យាសាស្រ្ត វេជ្ជសាស្ត្រ ក៏ដូចជានាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល សម្រាប់ការពារ និងផ្សព្វផ្សាយការយល់ដឹង (Prevention and Publish Awareness) នៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍ ក្នុងការប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែមនេះ។

២) ការពង្រឹងការពារបឋម (Early Protection) ដោយធ្វើការពិនិត្យ និងតាមដានជាប្រចាំនៅតាមមូលដ្ឋានសុខាភិបាលទាំងឯកជន និងរដ្ឋ។

៣) ការធ្វើឱ្យប្រសើរឡើងនូវការថែទាំ ដោយតាមរយៈវិធានគន្លឹះដូចជា ការលើកកម្ពស់ ការណែនាំព្យាបាល និងថែទាំជំងឺទឹកនោមផ្អែម និងលើសសម្ពោធឈាម។

៤) ការរួមបញ្ចូលបច្ចេកវិទ្យា (Integrating technology) នៅកិច្ចការនៃជំងឺទឹកនោមផ្អែមនេះ ដូចជាការតាមដានប្រព័ន្ធឌីជីថល (Digital Tracking Platforms) ក្នុងការតាមដានដល់អ្នកជំងឺទឹកនោមផ្អែមនេះ បាននៅទូទាំងប្រទេស (ឯកជន និងរដ្ឋ)។

៥) សូមឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយដល់ការគាំទ្រ ស្រាវជ្រាវ ពិភាក្សានិងផ្នែកអន្តរជំនាញ ក្នុងការការពារជំងឺទឹកនោម។

៦) គាំទ្រគ្រប់កិច្ចការទាំងឡាយ ដែលមាននៅក្នុងសហគមន៍ទាំងជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺទាំងឡាយ រួមទាំងចិត្តសាស្ត្រផងដែរ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ សមាជិកសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា សូមបន្តរួមចំណែក ផ្តល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍ ការកែទម្រង់ និងការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំជំនាញ ត្រូវដកស្រង់បទពិសោធន៍ជាមួយប្រទេសដែលមានការរៀបចំបានល្អ នូវស្តង់ដានៃរបបអាហារសម្រាប់រៀបចំជាសារអប់រំសុខភាព ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីស្តង់ដារបបអាហារប្រចាំថ្ងៃដែលគួរបរិភោគ ដើម្បីកាត់បន្ថយការកើតឡើងនូវជំងឺមិនឆ្លង។

ក្នុងពិធីនេះដែររៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ រយៈពេល ១ថ្ងៃពេញ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ ថ្នាក់ដឹកនាំ ជាក្រុមគ្រូពេទ្យជំនាញ និងវាគ្មិនជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីក្រៅប្រទេស សឹង្ហបុរី ឥណ្ឌា និងស្រីលង្កា ៕

អត្ថបទដែលជាប់ទាក់ទង