**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ប្រទេសក្រូអាស៉ី គ្រោងទិញរថក្រោះ Leopard 2 A8 ចំនួន ៥០គ្រឿងពីអាល្លឺម៉ង់ ដើម្បីជំនួសរថក្រោះចាស់ៗ ប្រគល់ទៅឱ្យអ៊ុយក្រែន

បែរឡាំង៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ ២០២៤ បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិ លោក Ivan Anusic បានឱ្យដឹងថា ប្រទេសក្រូអាស៉ី គ្រោងទិញរថក្រោះ Leopard 2 A8 ចំនួន ៥០គ្រឿងពីអាល្លឺម៉ង់ ដើម្បីយកមកជំនួសរថក្រោះចាស់ៗ សល់ពីសម័យសូវៀត ហើយដែលរថក្រោះចាស់ៗទាំងនោះ នឹងត្រូវបញ្ជូនទៅឱ្យអ៊ុយក្រែន។

បន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅក្នុងទីក្រុងបែរឡាំង លោក Anusic និយាយថា ពេលទទួលបានរថក្រោះ Leopard 2 A8 ហើយ ក្រូអាស៉ី អាចប្រគល់រថក្រោះប្រយុទ្ធចំនួន ៣០គ្រឿង និងរថពាសដែកប្រយុទ្ធ ៣០គ្រឿង ទៅកាន់អ៊ុយក្រែន នៅចុងឆ្នាំ ២០២៤នេះ។

លោក Pistorius បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ ដូច្នេះថា «ពិតណាស់ ក្រូអាស៉ី កំពុងធ្វើការជាមួយយើង លើការទិញរថក្រោះ Leopard 2 A8 ដែលនឹងជួយពង្រឹងតួនាទីអាល្លឺម៉ង់ ក្នុងនាមជាប្រទេសឧស្សាហកម្ម ក៏ដូចជាធានាបាននូវស្តង់ដាររួម នៅក្នុងអង្គការណាតូ»។

តាមលិខិតផ្លូវការចុះហត្ថលេខា ដោយរដ្ឋមន្រ្តីការពារជាតិទាំងពីរ ក្រូអាស៉ី និងអាល្លឺម៉ង់ ក៏បានយល់ព្រមបញ្ជូនគ្រឿងបន្លាស់ គ្រាប់រំសេវសម្រាប់រថក្រោះ Leopard ពីឃ្លាំងស្តុករបស់ក្រូអាស៉ី ទៅកាន់អ៊ុយក្រែនផងដែរ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីអាល្លឺម៉ង់៕

អត្ថបទដែលជាប់ទាក់ទង