**កសិដ្ឋានផលិតសូត្រសិប្បករអង្គរ ត្រូវបានសម្ពោធបើកដំណើរការឡើងវិញ**ចុងឃ្នៀស ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញនៅលើទឹកដីអង្គរ ខេត្តសៀមរាប**រដ្ឋមន្ត្រីសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដោយផ្តោតសំខាន់លើការត្រៀមលក្ខណៈផ្នែកសុខាភិបាល នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារ និងបម្រើប្រជាពលរដ្ឋទាំងយប់ ទាំងថ្ងៃ**សាលាដំបូងរាជធានីភ្នំពេញ ប្រកាសព័ត៌មាន ស្តីពីការបញ្ជូនសំណុំរឿងឃាតកម្ម, ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទៅជំនុំជម្រះ**ឯកឧត្ដម ប៊ុន ហុន ដឹកនាំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាល ដេីម្បីសម្របសម្រួលដោះស្រាយសំណេី និងសំណូមពររបស់អង្គការសង្គមស៉ីវិល**ឧត្តមនាវីណាតូត្អូញត្អែរអំពីនុយក្លេអ៊ែររបស់រុស្ស៊ី**កម្ចីប្រាក់យន់របស់ចិនពង្រីកចំពេលមានការគាំទ្រគោលនយោបាយ**លោក Ishiba បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន អាណត្តិទីពីរវិញ បន្ទាប់ពីទទួលបានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ**ចិន​បាញ់​បង្ហោះ​រ៉ុក្កែត Lijian-1 Y5 ពាណិជ្ជកម្ម ផ្កាយរណប​ចំនួន ១៥គ្រឿង**ឯកឧត្តម លី ធុជ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និងរៀបចំព្រឹត្តិការណ៍ពិសេសៗ**សម្តេចប្រធានរដ្ឋសភា អញ្ជើញដង្ហែព្រះករុណាព្រះមហាក្សត្រ ពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ទូរសព្ទប្រាប់ មេដឹកនាំ រុស្ស៊ី កុំ ឱ្យ បង្កើនភាពតានតឹង បន្ថែមទៀតនៅ អ៊ុយក្រែន**ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលទៅកាន់លោក ដូណាល់ ត្រាំថា កម្ពុជា-អាម៉េរិក នឹងពង្រឹងមិត្តភាពជាមួយគ្នាបន្ថែមទៀត**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា**សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា**អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសគាំទ្រ សម្ដេចតេជោ និងថ្កោលទោសក្រុមឆ្វេងនិយម**មន្ទីរផែនការខេត្តស្ទឹងត្រែង និងទីចាត់ការផែនការនិងវិនិយោគខេត្ត រៀបចំកិច្ចប្រជុំស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល**អង្គការ UNFPA នឹងនៅតែបន្តជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត**ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting) ៨៧៤រូប។

យោងតាមរបាយការណ៍លទ្ធផលការងារដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញអំពីលទ្ធផលសម្រេចបាននៅក្នុងខែតុលា និងលទ្ធផលជារួមក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៤ រួមមាន កម្មវិធីទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៩,៣៣% និង វឌ្ឍនភាពជារួមសម្រេចបាន ៩៣,៣០% ធៀបនឹងផែនការប្រចាំឆ្នាំ, កម្មវិធីទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៧,៦៣% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៥,៨៥% ធៀបនឹងផែនការប្រចាំឆ្នាំ, កម្មវិធីទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៥,៤២% និងវឌ្ឍនភាពជារួមសម្រេចបាន ៨១,៩៩% ធៀបនឹងផែនការប្រចាំឆ្នាំ និង កម្មវិធីទី៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានវឌ្ឍនភាពសម្រាប់ខែតុលា ៦,៦៦% និងវឌ្ឍនភាពជារួមសម្រេចបាន ៨៣,១៦% ធៀបនឹងផែនការប្រចាំឆ្នាំ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនទៀតសម្រាប់យកទៅអនុវត្តឱ្យសម្រេចតាមផែនការគ្រោងទុក ដោយអនុវត្តតាមអភិក្រម រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ ដើម្បីប្រយោជន៍ជាតិ និងប្រជាជនក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង