**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្តេចមហាបវរធិបតី៖ សុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ជាកិច្ចការយកចិត្តទុកដាក់ថែរក្សាឱ្យបាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សុខសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សង្គម ជាកិច្ចការយកចិត្តទុកដាក់ថែរក្សាឱ្យបាន ដើម្បីជួយសម្រួលនិងជួយលើកតម្កើនជីវភាពរស់នៅទាញវិនិយោគផ្សេងៗផងដែរ។

ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អ បរិស្ថាន សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ប៉ុន្តែអ្វីដែលសំខាន់ គឺការចូលរួមរបស់ប្រជាពលរដ្ឋដែលជាកត្តាសំខាន់ក្នុងចូលរួមរួមមាន៖
ទី១.គឺកត្តាចូលរួមថែរក្សាលំនឹងស្ថេរភាពសន្តិភាពរបស់យើងនេះ ជាកត្តាធំណាស់ ខ្ញុំសូមអរគុណដល់បងប្អូនអ្នកកងមាសផងដែរ។ ដែលបានចូលរួមនៅក្នុងការថែរក្សា ប៉ុន្តែអត់មានការអំពាវនាវឡើងនេះ ឡើងនោះ ដុតប្រទេស ផ្ដួលរាជរដ្ឋាភិបាល យកគំរូបង់រដេសចុះឡើងតែប្រជាពលរដ្ឋទូទាំងប្រទេសយល់ពីតម្លៃសន្ដិភាព។

ទី២.យល់ពីតម្លៃនៃស្ថេរភាពនៃសន្តិសុខព្រោះមានសន្តិភាពក៏ដោយ ប៉ុន្តែបើយើងអត់មានស្ថេរភាព អាល័យតែច្របូកច្របល់ក្រែង ប្រទេស ភូមិ ឃុំ អត់សុវត្ថិភាព យើងអាល័យតែមានបញ្ហា ចេញមិនស្រួលជិះតាមផ្លូវ ក្មេងៗ មានដាវសាម៉ូរៃមកកាប់ពីក្រោយ ឬ មួយក៏យ៉ាងម៉េចអញ្ចឹង គឺថែរក្សាស្ថេរភាពសន្តិសុខសង្គមនេះ។ ហើយអរគុណណាស់ទៅដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាសុវត្ថកិច្ចរបស់យើងដែលខិតខំការពារ មិនល្អខ្លះទេហើយរឿងនេះមិនចប់ទេ វាឡើងចុះ យើងត្រូវបន្តជាន់រហូត ព្រោះអ្នកខិលពេលខ្លះសុរាមេរយៈចូលខ្លួនចេញអាអ្វីផ្សេង នេះគឺជាអ្វីដែលយើងត្រូវរួមគ្នាហើយសូមអរគុណគុណប្រជាពលរដ្ឋយើង។

និង៣.ចូលរួមនៅក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៃការកសាងជីវភាពរបស់ប្រទេសជាតិរបស់យើង។ រាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយផ្សេងៗ ដើម្បីជួយសម្រួលនិងជួយលើកតម្កើនជីវភាពរស់នៅទាញវិនិយោគផ្សេងៗ លទ្ធភាពយើងអាចធ្វើតាមកម្រិត ប៉ុន្តែការចូលរួម របស់បងប្អូនប្រជាពលរដ្ឋការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងវិវត្តន៍ជូនកម្មករនិយោគជិក ជូនមន្ត្រីរាជការ អតីតយុទ្ធជន ជាផ្នែកមួយនៃជួយសម្រួលដល់ជីវភាពរស់នៅ ប៉ុន្តែគឺអាស្រ័យទៅលើប្រជាពលរដ្ឋដែលខិតខំចាប់យកឱកាសនៃសុខសន្តិភាពស្ថេរភាពថែរក្សាលំនឹងសន្តិសុខរួមគ្នាខិតខំរៀនសូត្រកសាងសមត្ថភាព ដើម្បីកសាងប្រទេសតទៅមុខទៀត ហេតុនេះហើយជាអ្វីដែលខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសរបស់យើងរួមទាំងបងប្អូនដែលរស់នៅកងមាសតែម្ដង សូមបន្តចូលរួមបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង