**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅវិហារព្រះពុទ្ធសាសនា នៃទីក្រុងកាតុ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ព្រះតេជគុណបណ្ឌិត Shinkai Kori ប្រធាននៃកិច្ចប្រជុំកំពូលនៃពុទ្ធសាសនិកពិភពលោក និងសន្និសីទកំពូលនៃពុទ្ធសាសនិកពិភពលោក ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅព្រះវិហារព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji (Royal Grand Hall of Buddhism) នៃទីក្រុងកាតុ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។

ពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការព្រះវិហារព្រះពុទ្ធសាសនា Nenbutshu Sampozan Muryojuji និងមានអ្នកចូលរួមសរុបចំនួន ៣០០ អង្គ/នាក់ រួមមាន ព្រះសង្ឃជប៉ុនជាង ២០០អង្គ និងពុទ្ធសាសនិកជាជនជាតិជប៉ុនជាច្រើនរូប។

ក្នុងជំនួបសម្តែងការគួរសមជាមួយព្រះតេជគុណបណ្ឌិត Shinkai Kori ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងការរៀបចំប្រារព្ធពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជារៀងរាល់ឆ្នាំ និងដែលឆ្នាំនេះគឺជាលើកទី១២ ពីសំណាក់ព្រះចៅអធិការ និងគណៈកម្មាធិការនៃព្រះវិហារ Nenbutsushu និងបានគោរពប្រគេនពរជូនដល់ព្រះចៅអធិការ និងគណៈកម្មាធិការនូវព្រះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរពីទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងវិស័យព្រះពុទ្ធសាសនា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា និងជប៉ុន និងបានកត់សំគាល់ផងដែរថា ការថ្វាយព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្រេចដោយកិច្ចប្រជុំកំពូលពុទ្ធសាសនាលើកទី ២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ប្រទានថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ព្រមទាំងព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសជប៉ុន និងព្រះវិហារ Nenbutsushu ក៏ដូចជាការនិមន្តចូលរួមរបស់សម្តេចសង្ឃកម្ពុជាទាំងពីរនិកាយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនៃពុទ្ធសាសនិកពិភពលោក ជាការបង្ហាញនូវការផ្សារភ្ជាប់ទំនាក់ទំនងនេះក្នុងវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ព្រះតេជគុណបណ្ឌិត Shinkai Kori ក៏បានរំលឹកផងដែរអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងកាផ្សព្វផ្សាយ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោក ដែលពិតជាសក្តិសមនឹងការថ្វាយនូវព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយកិច្ចប្រជុំកំពូលនៃព្រះពុទ្ធសាសនិកពិភពលោក។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ផងដែរអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ខណៈដែលឆ្នាំនោះប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង