**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព នៅថ្នាក់ក្រោមជាតិក្នុងខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ ក្នុងខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, សមាជិកក្រុមប្រឹក្សាខេត្ត, កងកម្លាំងទាំងបីភេទ, អភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មេឃុំ ចៅសង្កាត់ សរុបអ្នកចូលរួម ចំនួន ៥៦៩នាក់។

ឯកឧត្តម សុខ លូ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងក្នុងនាមជាអាជ្ញាធរ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើការគាំទ្រពេញទំហឹងចំពោះការដាក់ចេញផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ និងសូមប្តេជ្ញាចូលរួមអនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលដែនដីឱ្យកាន់តែមានប្រសិទ្ធភាព ហើយជឿជាក់យ៉ាងមុតមាំថា ផ្លែផ្កាជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋរបស់យើងរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែប្រសើរ មានលទ្ធភាពកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈទាំងសេវារដ្ឋបាល និងសេវាសន្តិសុខ ប្រកបដោយទំនុកចិត្ត ការជឿជាក់ ឆាប់រហ័ស ទំនើប និងប្រកបដោយប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍខេត្តលើគ្រប់វិស័យ បរិយាប័ន្ន និងបច្ចេកវិទ្យា ឌីជីថល់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានថ្លែងថា គោលបំណងក្នុងកិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនៈភាព នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨។ ឯកឧត្តមសន្តិបណ្ឌិត បន្ដថា ក្រសួង បានចុះមកត្រួតពិនិត្យវាយតម្លៃ នៃការប្រលងប្រណាំងរបស់សមត្ថកិច្ចមូលដ្ឋាន ដែលបានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពកន្លងមក បានឃើញថា លទ្ធផលល្អប្រសើ និងចំណុចខ្វះខាត ត្រូវខិតខំបន្តធ្វើឲ្យល្អបន្ថែមទៀតក្នុងឆ្នាំ២០២៥ ខាងមុខបន្តទៀត។

ឯកឧត្តមសន្តិបណ្ឌិត បន្តថា ដោយសារ អាធរមូលដ្ឋានយើងអនុវត្តបានល្អនេះហើយ ទើបយើងទទួលបាននូវជ័យជម្នះគ្រប់បែបយ៉ាង ទាំងសុខសុវត្តិភាពសន្តិសុខ នយោបាយ មានភាពស្ងប់ស្ងាត់ល្អប្រសើនៅតាមូលដ្ឋាន។ ក្នុងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ មានអាទិភាពលើចំណុចទាំង៥ គឺ ធនធានមនុស្ស, ទឹក, ភ្លើង, ផ្លូវ, បច្ចេកវិទ្យា ឌីជីថល។
សូមបញ្ជាក់ថា ចំណាត់ថ្នាក់ក្នុងចំណោម ១០៣ឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង ឃុំ សង្កាត់ទទួលបានចំណាត់ថ្នាក់លេខ១ មានចំនួន ៦៨ឃុំ សង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន៣៤ឃុំ សង្កាត់ និងចំណាត់ថ្នាក់លេខ៣ មានចំនួន១ឃុំ។

លក្ខណសម្បត្តិរបស់ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រួមមាន ៖ ១- ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដៅយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២-គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣-មានសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤-គ្មានអំពោះអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ,៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ,៦- មានអនាម័យ មានសោភ័ណភាពល្អ និង៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជម្ងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង