ស្ពានស្ទឹងបត់ ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ស្ពានស្ទឹងបត់ ឬស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) មានប្រវែងស្ពានសរុប ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹងស្ពាន ១៧ម៉ែត្រ និងសម្ពោធឱ្យប្រើប្រាស់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ។នេះបើយោងតាមហ្វេសប៊ុកក្រសួងសាធារណការ។
ស្ពាននេះដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលការដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត នាពេលបច្ចុប្បន្ន៕

