**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី និងយុទ្ធដំណើរទ័ព បន្ទាប់ពីបានហ្វឹកហាត់រយៈពេល ៩១ថ្ងៃ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការកម្មវិធី បិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងយុទ្ធវិធី និងយុទ្ធដំណើរទ័ព ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលបានហ្វឹកហាត់អស់រយៈពេល៩១ថ្ងៃ តាមផែនការហ្វឹកហ្វឺនរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងផែនការរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បន្ទាប់ពីបានបញ្ចប់យុទ្ធដំណើរទ័ព ។ លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរង ទទួលបន្ទុកការងារហ្វឹកហ្វឺន និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានឡើងរាយការណ៍ការអំពីលទ្ធផលហ្វឹកហ្វឺន រយៈពេល៩១ ថ្ងៃកន្លងទៅនេះ ដែលមានសិក្ខាកាមចូលរួមហ្វឹកហាត់ចំនួន១០០នាក់ ដោយឡែកក្នុងពេលយុទ្ធដំណើរទ័ព មានសិក្ខាកាមរួមជាមួយនឹងកងកម្លាំងបន្ថែម នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សរុបចំនួន ១៨០នាក់ ។ ក្នុងការហ្វឹកហាត់រយៈពេល ៩១ថ្ងៃ សិក្ខាកាម ទទួលបាននិទ្ទេសល្អចំនួន២៥នាក់ ស្មើនឹង២៥% និទ្ទេសល្អបង្គួរចំនួន៥០នាក់ ស្មើនឹង៥០% និងនិទ្ទេសមធ្យមចំនួន២៥នាក់ ស្មើនឹង២៥%។ លោកនាយចំណង់ ឈួន រ៉ុម តំណាងសិក្ខាកាមទាំងអស់ បានឡើងចាប់អារម្មណ៍ និងប្ដេជ្ញាចិត្ត ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនាព្រះមហាក្សត្រ ការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ការពារប្រជាជន និងថែរក្សាការពារឲ្យបានសុខសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងវគ្គ ក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ព្រមទាំងកងកម្លាំងបន្ថែមក្នុងការចូលរួមយុទ្ធដំណើរទ័ព ដែលបានប្រឹងប្រែងខិតខំពួកពាគ្រប់បែបយ៉ាងក្នុងការហ្វឹកហ្វឺនរៀនសូត្រពង្រឹងកាយសម្បទារឹងមាំ បំប៉នចំណេះដឹងផ្នែកយុទ្ឋវិធី លំហាត់របៀប និងពង្រឹងវិន័យតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ តាមខ្លឹមសារមេរៀនដែលបានដាក់ចេញទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនជូនដល់យោធិនទាំងអស់ ក្រោយពេលវឹលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវបន្តចូលរួមអនុវត្តភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបន្តទៅទៀត ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ។ ជាមួយនោះដែរត្រូវបន្តត្រៀមបម្រុងកម្លាំងអន្តរាគមន៍ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឲ្យទាន់ពេលវេលា នឹងត្រូវចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។

អត្ថបទដែលជាប់ទាក់ទង