រថយន្តដឹកកម្មកររោងចក្រ គេចគោយន្តកន្ត្រៃជ្រុលបុកផ្ទះពលរដ្ឋនៅស្រុកភ្នំស្រួច បណ្ដាលឲ្យរងរបួសជាច្រើននាក់

ភ្នំពេញ៖ ប្រភពពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹថា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចររថយន្តដឹកកម្មកររោងចក្រ គេចគោយន្តកន្ត្រៃជ្រុលបុកចូលផ្ទះពលរដ្ឋ នៅចំណុចក្លោងទ្វារវត្តដំណាក់ត្រាច ឃុំអូរ ស្រុកភ្នំស្រួច ក្រឡាប់បេះជើង បណ្ដាលឲ្យមនុស្សជាច្រើននាក់បានរងរបួស។
ប្រភពបានបន្ថែមថា ខណៈបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានកំពុងជួយអន្ដរាគមន៍សង្គ្រោះកម្មករ កម្មការិនីរោងចក្រ ដែលកំពុងជាប់គាំងក្នុងរថយន្ត និងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច៕
