**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

រដ្ឋមន្រ្តីក្រសួងរ៉ែ ពន្យល់ពីមុំនៃការអភិវឌ្ឍវិស័យថាមពល ៤ចំណុច របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើង ពីគោលនយោបាយនៃការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ បានផ្តោត ទៅលើមុំ៤ សំខាន់ៗ គឺមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ថាមពលកាន់តែស្អាត ថ្លៃសមរម្យ មានស្ថេរភាព និងមានសមធម៌ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្ម នៅកម្ពុជាកាន់តែមិនសូវជាប់ការលំបាក។

ឯកឧត្ដម កែវ រតនៈ បានឱ្យដឹងថា មុំទាំងបួននោះរួមមាន៖
មុំទី១៖ បន្តអភិវឌ្ឍន៍ប្រភពថាមអគ្គិសនី ដើម្បីកុំឱ្យមានការខ្វះខាត មានភាពគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ ព្រមទាំងបង្កើនការពង្រីកបន្ថែម ជា ពិសេស ថាមពលស្អាត ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចមិនអនុញ្ញាតឱ្យមានការដាក់ពង្រាយម៉ាស៊ីនភ្លើង ដែលដើរដោយម៉ាស៊ូត ឬប្រេងម៉ាស៊ី នខ្មៅទៀតនោះទេ។

មុំទី២៖  ការដំឡើងថ្លៃ ៖ ការខិតខំមិនធ្វើឱ្យថ្លៃអគ្គស នីឡើង គឺជាគោលនយោបាយសំខាន់ របស់សម្តេចមហាមបរវធិបតី ហ៊ុន ម៉ាណែត ដើម្បីកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។ ការធ្វើមិនឱ្យថ្លៃអគ្គិសនីឡើងនេះ អាចធ្វើបានតាមរូបភាព២ គឺទី១- មិនដំឡើងថ្លៃ ឬបញ្ឈប់ការឡើងថ្លៃ ដោយរាជរដ្ឋាភិបាល បានបានបញ្ចេញលុយតាមរយៈអគ្គិសនីកម្ពុជា ដើម្បីទប់ថ្លៃកុំឱ្យឡើងជាបន្តបន្ទាប់ ខណៈថ្មីៗនេះសម្តេចមហាបវរធិបតី បានសម្រេចបញ្ចុះថ្លៃអគ្គិសនីបន្ថែមទៀត ដល់បណ្តារោងម៉ាស៊ីនស្រូវ និងសម្ងួតស្រូវ ដើម្បីកាត់បន្ថយការចំណាយលើការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយកសិករ និងជំរុញដល់ការធ្វើផលិតកម្ម សម្រាប់នាំចេញអង្ករផងដែរ។

មុំទី៣៖ ស្ថេរភាពនៃការផ្គត់ផ្គង់៖ រាជរដ្ឋាភិបាល នឹងពិនិត្យទៅលើការវិនិយោគ ដើម្បីធានាថាចាប់ពីពេលនេះតទៅ ការផ្គត់ផ្គង់អគ្គិសនីនឹងកាន់តែទុកចិត្តបាន ពោលគឺមិនដាច់អគ្គិសនីញឹកញាប់ ដូចកាលពីមុនទៀតនោះទេ។
ដូច្នេះ មុំទី៣ នៃវិស័យអគ្គិសនីនៅកម្ពុជា គឺឈានទៅពង្រឹងការមិនដាច់ភ្លើងនេះឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្ម នៅកម្ពុជាកាន់តែមិនសូវលំបាក។

មុំទី៤៖ សមធម៌៖ ពាក់ព័ន្ធនឹងចំណុចសមធម៌នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើ សមធម៌ ៣ចំណុច គឺទី១- ថ្លៃប្រើប្រាស់នៅតំបន់ទីក្រុង និងជនបទ មិនមានគម្លាតគ្នា ពោលគឺអ្នកប្រើប្រាស់នៅជនបទតិច បង់ថ្លៃតិចជាងអ្នកប្រើប្រាស់ច្រើននៅទីក្រុង។ ទី២- សមភាពយេនឌ័រ ដោយរាជរដ្ឋាភិបាល បានកំណត់ថា គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ជាពិសេសគម្រោងថាមពលស្អាត ត្រូវស្រូបយកកម្លាំងពលកម្មស្រ្តីឱ្យច្រើន គឺតម្រូវឱ្យយកម្មករស្រី្តចូលធ្វើការយ៉ាងតិច ៦០% ក្នុងពេលសាងសង់គម្រោង, ក្នុងរយៈពេលប្រតិបត្តិការ ក្នុងរយៈពេល ២៥ឆ្នាំនៃគម្រោង ដាច់ខាតត្រូវយកស្រ្តីឱ្យបាន៥០%។ បន្ថែមពីនេះ នៅក្នុងកម្រិតនៃការគ្រប់គ្រងគម្រោង គឺតម្រូវឱ្យយកនារីយ៉ាងតិច ១នាក់ជាជនជាតិខ្មែរ ធ្វើជាអនុប្រធានគម្រោង ដើម្បីរុញការងារចាប់ពីកម្រិតទាបដល់ខ្ពស់។ ចំណុចទី៣ គឺ រាជរដ្ឋាភិបាលបានដាក់ចេញនូវធានការមួយចំនួន ដើម្បីទៅជួយឱ្យប្រជាជន នៅតំបន់នៅតំបន់ជនជាតិភាគតិច មានអគ្គិសនីប្រើប្រាស់ ដូចប្រជាជនផ្សេងទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង