រយៈពេល២ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរប្រមាណ ១១១.៤៤៧នាក់ បានមកកម្សាន្តនៅខេត្តសៀមរាប

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌមានចំនួនប្រមាណ ៦៥.០៧៣នាក់ កើនឡើង ៣២,៥៧% ធៀបនឹងឆ្នាំ២០២៣ ចំនួន ៤៩.០៦០នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជា ពលរដ្ឋដើរលេងកម្សាន្តមានចំនួនប្រមាណ ៦២.០០០នាក់ កើនឡើងប្រមាណ ៣៣,២៧% ធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ៤៦.៥២០នាក់ ទេសចរបរទេសសរុប ៣.០៣៧នាក់ កើនឡើង ១៩,៥៦% ធៀបនឹងឆ្នាំ២០២៣ ចំនួន ២.៥៤០នាក់។
សម្រាប់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៤ នាឱកាស នៃពិធីបុណ្យភ្ជុំបិណ្ឌមានចំនួនប្រមាណ ១១១.៤៤៧នាក់ កើនឡើង ៣៣,១៣% ធៀបនឹង ឆ្នាំ២០២៣ ចំនួន ៨៣.៧១១នាក់ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជា ពលរដ្ឋដើរលេង កម្សាន្តមានចំនួនប្រមាណ ១០៦.០០០នាក់ កើនឡើងប្រមាណ ៣៤,៣១% ធៀបនឹង ឆ្នាំ២០២៣ ចំនួនប្រមាណ ៧៨.៩២០នាក់ ទេសចរបរទេសសរុប ៥.៤៤៧នាក់ កើនឡើង ១៣,៦៩% ធៀបនឹងឆ្នាំ២០២៣ ចំនួន ៤.៧៩១នាក់ ៕

