**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ**មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បដិសេធចំពោះផ្សាយរបស់ RFA Khmer ថា មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែង រងការចោទថាចាប់ពលរដ្ឋ ជំរិតទារលុយជាថ្នូរនឹងការដោះលែង**រាជរដ្ឋាភិបាល បន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារ​ ចំពោះវិស័យអចលនទ្រព្យ**លោកជំទាវបណ្ឌិត ជា សិរី៖ សុខភាពគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ឃើញថាប្រាក់ចំណេញធ្លាក់ចុះ ប៉ុន្ដែស្ថានភាពនៅរឹងមាំនៅឡើយ**ទេសាភិបាលធនាគារជាតិ៖ ការរៀបចំឥណទានឡើងវិញ ផ្ដល់អត្ថប្រយោជន៍ជាច្រើន សម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងគ្រាលំបាក និងរួម​ចំណែកជួយដល់សេដ្ឋកិច្ចជាតិ**កូរ៉េខាងត្បូង និងសិង្ហបុរី ព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំក្រោយ

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រៀមបើកវគ្គសិក្សានៅភ្នំជុំសែនរីករាយ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំបើកវគ្គវិក្រឹត្យការគរុកោសល្យ និងនាយទាហានគ្រប់គ្រងជំនាន់ទី៣ ថែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

កងរាជអាវុធហត្ថដែលជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ តែងតែចាត់ទុកការងារហ្វឹកហ្វឺនគឺជាការងារអាទិភាពចំបងដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព គុណភាពនាយទាហាននៃកងរាជអាវុធហត្ថ និងសម្រាប់ការធ្វើកំណែទម្រង់ស្ថាប័នកងរាជអាវុធហត្ថ។

វគ្គវិក្រឹត្យការគរុកោសល្យ និងនាយទាហានគ្រប់គ្រងជំនាន់ទី៣ មានសិក្ខាកាមចូលហ្វឹកហ្វឺនចំនួន៨៨នាក់ រយះពេលហ្វឹកហ្វឺនរួមចំនួន២០ថ្ងៃកន្លះ ស្មើនឹង១៤៣ម៉ោង និងខ្លឹមសារមេរៀនផ្តោតទៅលើមុខវិជ្ជាលំហាត់របៀប មុខវិជ្ជាគ្រប់គ្រង មុខវិជ្ជាអប់រំនយោបាយចិត្តសាស្ត្រ និងការហ្វឹកហាត់កីឡា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ស្នងការ ស្នងការរង នាយការិយាល័យជំនាញ នាយក នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ មេបញ្ជាការកងអន្តរាគមន៏ និងជំនាញដែលមានការពាក់ព័ន្ធផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង