**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ

ឯកឧត្តម គួច ចំរើន ណែនាំឱ្យខិតខំទាញយកកុមារតូចៗ ក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់ មិនបានចូលរៀនឡើយ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំទាញយក កុមារតូចនៅក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់មិនបានចូលរៀននៅក្នុងសាលាឡើយ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈ និងបរិក្ខារ ជូនមត្តេយ្យសិក្សាសហគមន៍ចំនួន៧ ក្រុង-ស្រុក ក្នុងខេត្តកណ្តាល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងមត្តេយ្យសិក្សាសហគមន៍ក្នុងខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលនីតិកាទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដែលមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយការអភិវឌ្ឍន៍ធនធានមនុស្សនេះ គឺពិតជាសំខាន់ណាស់សម្រាប់ប្រទេសជាតិរបស់យើង ក្នុងនោះដែរការយកចិត្តទុកដាក់ឱ្យកុមារតូចបានចូលសាលារៀន បានទទួលការអប់រំ និងតម្រង់ទិសពីលោកគ្រូ អ្នកគ្រូ ធ្វើឱ្យកុមារតូចក្លាយជាកុមារល្អតាំងពីខ្លួននៅតូចមកម្ល៉េះ ហើយកុមារល្អប្រៀបដូចទំពាំងស្នងឬស្សីផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា មត្តេយ្យសិក្សាសហគមន៍ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឱ្យបានល្អប្រសើរ ធ្វើឱ្យអាណាព្យាបាលមានទំនុកចិត្តមកលើខ្លួន ធ្វើយ៉ាងណាទាញយកកុមារតូចនៅក្នុងភូមិទាំងអស់ដែលមាន ឱ្យមកសិក្សានៅក្នុងសាលារៀនរបស់ខ្លួន។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការ មកឱ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដូច្នេះត្រូវជួយគាំទ្រមត្តេយ្យសិក្សាសហគមន៍ និងបឋមសិក្សា ដោយផ្ទាល់ និងម៉ត់ចត់បំផុត ព្រមទាំងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើយ៉ាងណាឱ្យការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផ្លែផ្កាទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល និងបន្តការគាំទ្រលើសម្ភារៈ និងបរិក្ខារ នៅឆ្នាំបន្តបន្ទាប់ទៀត។

បើតាមលោកស្រី ឃួន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងខេត្តកណ្ដាលមានមត្តេយ្យសិក្សាសហគមន៍ ចំនួន ១៨៤ថ្នាក់ នៅក្នុងឃុំចំនួន៨៦ មានគ្រូសរុប ១៨៤នាក់ សិស្សសរុប ៥.៣៨៣នាក់។

លោកស្រីអនុប្រធានមន្ទីរ បានបន្តថា ការបង្កើតមត្តេយ្យសិក្សាសហគមន៍ គឺដើម្បីផ្តល់ឱកាសឱ្យកុមារដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៦ឆ្នាំ ទទួលបានសេវាអប់រំកុមារតូចប្រកបដោយសមធម៌ និងបរិយាបន្ន ដែលជាមូលដ្ឋាន សម្រាប់បន្តការសិក្សានៅថ្នាក់ទី១ នៃបឋមសិក្សាទទួលបានលទ្ធផលល្អ ជួយកាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ៕

អត្ថបទដែលជាប់ទាក់ទង